ការស្រាវជ្រាវមួយនៅ New Zealand បានអោយដឹងថា ស្ដ្រីប្រមាណជា ៧៤% ដែលទៅពិនិត្យបញ្ហាបន្ដពូជមិនបានយល់ដឹងពីបញ្ហាទាំងឡាយ ដែលខ្លួនកំពុងប្រឈមមុខ។

អ្នកជំនាញការផ្នែក សម្ភព និងបញ្ហាបន្ដពូជនៅមជ្ឈមណ្ឌលសុខភាពរបស់សាកលវិទ្យាល័យColumbia នៅក្រុងញូវយ៉ក ឈ្មោះ Joshua U. Klein បានកត់សម្កាល់ដូចខាងក្រោម ៖
អាយុ ៤០ក៏ដូចអាយុ ៣០
តាំងពីជំនាន់ Adam និង Eva រហូតមក គេមិនដែលបានឃើញមានស្ដ្រីច្រើនដែលបានពន្យាកំណើត រហូតដល់អាយុពាក់កណ្ដាល ៣០ ឬចុង ៣០ ដូចពេលបច្ចុប្បន្ននោះទេ។
ការស្រាវជ្រាវបានអោយដឹងថា ការមិនមានផ្ទៃពោះនិយាយរួម បានកើនឡើងពី ៦% នៅវ័យ២០ទៅ ២៤ឆ្នាំ ដល់ ៦៤% នៅវ័យ ៤០ទៅ ៤៤ឆ្នាំ។
មិនមានអ្វីត្រូវប្រញាប់
បន្ទាប់ពីរស់នៅជាមួយគ្នាបានមួយឆ្នាំ តែមិនមានកូន គឺអាចត្រូវបានគេយល់ថា មានបញ្ហាអសមត្ថភាពបន្ដពូជ។ មនុស្សភាគច្រើនបានពន្យាពេលដល់ ជាងមួយឆ្នាំ ទើបទៅជួបគ្រូពេទ្យ។ ប៉ុន្ដែ ប្រសិនស្ដ្រីមានអាយុតិចជាង ៣៥ឆ្នាំ និងមានសុខភាពល្អ វានឹងមិនមានអ្វីត្រូវបារម្ភខ្លាំងនោះដែរ។
បញ្ហានេះ ប្រហែលមកពីខ្ញុំ
ប្រវត្តិសាស្ដ្រ វប្បធម៌ និងសាសនា បានធ្វើអោយស្ដ្រី(ពិសេសស្ដ្រីនៅអាស៊ី)យល់ថា ខ្លួនមានកំហុសសម្រាក់មិនអាចមានផ្ទៃពោះ។ បញ្ហានេះមិនត្រឹមត្រូវដូចអ្នកគិតនោះទេ។
ប្រសិនមេជីវិតរបស់បុរសខ្សោយនោះ បុរសនឹងមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្ដពូជនោះដែរ។ ការស្រាវជ្រាវ អោយដឹងថា ការមិនមានផ្ទៃពោះ ពី ២៥ ទៅ ៣៥% គឺកើតឡើងដោយសារមេជីវិតរបស់បុរស។
ខ្ញុំអាចមានកូនដោយសារ IVF នៅវ័យ ៤០ ទៅ ៥០ឆ្នាំ
ថ្វីបើការធ្វើអោយមានផ្ទៃពោះដោយវិធីសាស្ដ្រ IVF (In Vitro Fertilization) ទទួលបានជោគជ័យរហូតដល់ ៤៨% ប៉ុន្ដែ វានឹងថយចុះទៅតាមអាយុរបស់ស្ដ្រី។ ស្ដ្រីដែលមានវ័យចាប់ពី ៤៣ឆ្នាំឡើងទៅ នឹងមានជោគជ័យត្រឹមតែ ៩%ប៉ុណ្ណោះសម្រាប់ការប្រើប្រាស់វិធីសាស្ដ្រ IVF មួយលើកៗ៕
វីដេអូស្ដីពីការប្រើវិធីសាស្ដ្រ IVF (In Vitro Fertilization) ធ្វើអោយមានផ្ទៃពោះ
ដោយ ៖ សូរីយ៉ាប្រភព ៖ LD