នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹងមិនបាន។ ម៉ូតូមួយមកក្បែរ នាយគ្រវីក្បាល មួយទៀតមកដល់ នាយគ្រវីក្បាល… !- ម៉ូតូឌុប ? - ម៉ូតូអូនម៉ាកអីដែរ ? - អាស៊ុយកូរ៉េ - អត់ជិះទេ ទៅចុះ - ម៉ូតូឌុប ?

- ម៉ាកអីដែរ ម៉ូតូបង ? - អាសង់កូរ៉េ - ទៅចុះអត់ជិះទេ - អេក្មួយ, ម៉ូតូឌុប ? - ម៉ូតូពូម៉ាកអី ? - ហុងដា ៨៨ ឡើងមកយកថោកទេ - មិនជិះទេ រកគេទៀតចុះ - ម៉ូតូឌុបក្មួយ ? - ម៉ាកអីដែរអ៊ំ ? - សាន់យ៉ាន់ - ខុសប៉ាន់ហើយ អ៊ំអញ្ញើញទៅចុះ - អេអ្នកកំឡោះ ម៉ូតូឌុប ? - ម៉ូតូតាម៉ាកអី ? - គេហៅអាកន្ថោរណាចៅប្រុស - អាកន្ថោរ ដូចចិត្តមិនខុស រកអុសយូរហើយ ទើបតែជួបឈើងាប់។ ពីច្បារអំពៅទៅអ្នកលឿងយកប៉ុន្មាន ? - ១៥.០០០៛ ចៅប្រុស - ថ្លៃបន្តិច ក៏ថ្លៃចុះ ឲ្យតែស្រួលបត់ជើងតាមផ្លូវ ទៅហើយខ្ញុំ!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke