បន្ទាប់ពីក្រុម Wonder Girls រៀងស្ងាត់ បាត់មុខពីពិភព ចំរៀងជាក្រុមរួចមក ឥលូវនេះសមាជិកក្នុង ក្រុមនាង Yenny បានចេញច្រៀងទោលម្តង ទៅមើលថាតើវា នឹងទៅជាយ៉ាងណាវិញ ?
Yenny ចេញមកច្រៀងទោល ជាលើកដំបូង ជាមួយនិង អាល់ប៊ុម HA : ETFUL ។ នាងបានធ្វើ អោយទស្សនិកជន ពេញចិត្តជាខ្លាំង ជាមួយនិងសមត្ថភាព និពន្ធចំរៀង និងច្រៀងទោលដែលនាង បានបង្ហាញថា នាងនៅតែមាន សមត្ថភាពល្អ ដដែលបើទោះបីជា ច្រៀងទោលក៏ដោយ ។ បទថ្មី ដែលនាងចេញ ជាវីដេអូមានចំណងជើងថា Ain't Nobody ដែលជាបទបែប ស្នេហាតែមានភ្លេង រណ្តំអារម្មណ៍ ។ ក្រៅពីនោះនាង ក៏មានបទ ៦ បទទៀតផងដែរ ដែលដកស្រង់ចេញពីអាល់ប៊ុមថ្មី HA:TEFUL របស់នាង ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop