ពុំមែនការស្រមៃណាក៏ក្លាយជាការពិត ប៉ុន្ដែ ប្រសិនអ្នកចេះតែខ្លាច និងហ៊ានធ្វើ នោះអ្នកនឹងមិនមានឱកាសឈានដល់ទីជោគជ័យ អ្នកនឹងមិនអាចជាដាច់ខាត។
មានក្មេងប្រុសពីរនាក់ បានសម្រេចចិត្តនាំគ្នាជីករូងនៅខាងក្រោយផ្ទះ។ នៅពេលកំពុងជីករូង ក៏មានក្មេងជាច្រើននាំគ្នាមកមើល និងបានសួរថា ពួកឯងកំពុងធ្វើអ្វី? ។ ក្មេងពីរនាក់កំពុងជីករូង ឆ្លើយថា ៖ យើងកំពុងជីករូងទម្លុះផែនដី។
ក្មេងដទៃនាំគ្នាសើចចំអក និងថា ពួកគេឆ្កួតទៀតផង។ ប៉ុន្ដែ ក្មេងដែលកំពុងជីករណ្ដៅនោះ នៅតែជីកបន្ដ។ ចុងក្រោយ ពួកគេក៏បានរកឃើញដបមួយ ដែលពេញដោយដី សត្វល្អិត ហើយនៅក្នុងនោះក៏មានថង់មួយដែលមានថ្មមួយគ្រាប់ មានរូបរាងច្រើនជ្រុង និងមានពន្លឺ ភ្លឺចែងចាំង។
ពួកគេបានលើកវាឡើង និងបង្ហាញទៅក្មេងៗដែលកំពុងឈរមើលខាងលើ រួចនិយាយថា ៖ នេះណែ បើទោះជាខ្ញុំមិនអាចជីកទម្លុះផែនដី ប៉ុន្ដែ ក៏អាចរកឃើញថ្មដ៏ស្រស់ស្អាតមួយគ្រាប់នេះ។ ប្រសិន យើងមិនបានជីកវាទេ សូម្បីតែឱកាសរកបានថ្មនេះ ក៏មិនមាននោះដែរ។
ថ្វីបើ ៖ មិនមែនគោលបំណងណា ក៏បានសម្រេច មិនមែនការងារណា ក៏បានជោគជ័យ និង មិនមែនការខិតខំណា ក៏បានទទួលលទ្ធផលល្អ។ ប៉ុន្ដែ ប្រសិនអ្នកចេះតែខ្លាច និងហ៊ានអនុវត្តនូវក្ដីស្រមៃ ការចង់បានរបស់ខ្លួន នោះអ្នកនឹងមិនមានឱកាសទទួលបានជោគជ័យជាដាច់ខាត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD