នៅទីក្រុង Nagano ប្រទេសជប៉ុន មានសួនសត្វស្វាទឹកកក ដែលមានភាពល្បីល្បាញមួយកន្លែងឈ្មោះ Jigokudani Monkey Park ដែលឋិតនៅលើកំពូលភ្នំ នៃជ្រលងជ្រោះទន្លេ Yokoyu។
សួនសត្វស្វា Jigokudani ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាច្រើន ទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៦៤ មកម្លេះ។ សួនស្វានេះឋិតនៅលើកំពូលភ្នំដែលមានកំពស់ដល់ទៅ ៨៥០ ម៉ែត។
ក្រៅពីការទស្សនាសត្វស្វា លោកអ្នកក៏នឹងរំភើបផងដែរជាមួយនឹងទិដ្ឋភាពព្រិលធ្លាក់ អ័ព្ទ និងជ្រោះដ៏ជ្រៅរបស់ជ្រលងភ្នំមួយនេះ ដែលអ្នកភូមិតែងហៅថា ជ្រលងជ្រោះមរណៈ។ ប៉ុន្តែវាបែរទៅជាឋានសួគ៌របស់សត្វស្វាដែលនៅទីនោះទៅវិញទេ៕




ដោយ៖ មិនា ប្រភព៖ Jigokudani