តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រកំសាន្តបរទេស បានអោយដឹងថា Rihanna បានដើរតួយ៉ាងសំខាន់ក្នុងការបិទបញ្ចប់កម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិក ពោលគឺ នាងបានសំដែងជាមួយនឹង ក្រុមតារាចម្រៀងប្រុស  Coldplay  នាឧកាសបិទបញ្ចប់កម្មវិធីប្រកួតកីឡា មួយនោះ​ ។

width=496

លើសពីនេះទៅទៀ ត បើតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា  កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ នាង Rihanna  បានធ្វើអោយកម្មវិធីបិទបញ្ចប់កម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិកកក្រើក ខណៈពេលដែលនាងបានសម្តែង ជាមួយនឹងក្រុមតារាចម្រៀងប្រុស Coldplay  តាមរយៈការលើកយកបទល្បីៗមួយចំនួនរបស់នាង រូមមានបទចម្រៀង Run This Town  នឹង  We Found Love ជាដើម។

គួរបញ្ជាក់ផងដែរថា មុននឹងឡើងទៅសម្តែងនៅក្នុងឧកាសពិធីបិទបញ្ចប់កម្មវិធីប្រកួតកីឡាប៉ារ៉ាឡាំពិក  Rihanna  ក៏ដូចជាសមាជិកម្នាក់ដែលមកពីក្រុមតារាចម្រៀងប្រុស  Coldplay  គឺលោក  ChrisMartin វ័យ ៣៥ ឆ្នាំ ពួកគេបាននិយាយបញ្ជាក់ថា  ពួកគេពិតជាមានកិត្តិយសមែនទែន ខណៈពេលដែលពួកគេក៏ជាផ្នែកមួយនៃកម្មវិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក ហើយពួកគេនឹងប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការសម្តែង  ជាជាងធ្វើអោយទស្សនិកជនទាំងអស់គ្នា    មានការអាក់អន់ស្រពន់ចិត្ត។

ដើម្បីអោយយល់ជ្រាបកាន់តែច្បាស់ ថាតើ កម្មវិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក មានភាពអធឹកអធម  ក៏ដូចជា កក្រើកយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាពមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖

/

/

/

ដោយ ៖ ពិសីប្រភព ៖ Dailymail