Justin Bieber គឺជាតារាចំរៀងវ័យក្មេង ដែលទទួលបានការគាំទ្រ ជាច្រើនពីទស្សនិកជនជាយុវវ័យ ជាពិសេសនារីៗ ក៏ប៉ុន្តែ Justin Bieber ក៏ជាតារាដែលទទួលបានការរិះគន់ និងត្រូវបានគេស្អប់ច្រើនដែរ ។ ថ្មីៗនេះ សារព័ត៌មានសិល្បៈកំសាន្ត TMZ បានចុះផ្សាយរូបថតមួយចំនួន ដែលបង្ហាញអំពីហេតុការណ៍មួយដែលបានកើតឡើងលើ Justin Bieber នៅក្នុងក្លឹបរាត្រីមួយ នៅកាណាដា ។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ៣១ សីហា ២០១៣ ពេលដែល Justin ចេញពីបន្ទប់ VIP មានបុរសម្នាក់ មិនដឹងមកពីណា បានហក់ទៅប្រវាយប្រតប់ ជាមួយនិង Justinតែម្តង ចំណែក Justin ក៏បានតប់តវិញ ដើម្បីការពារខ្លួនផងដែរ ។ តែសំណាងល្អ សន្តិសុខនៅក្នុងក្លឹបនោះ បានមកចាប់បុរសនោះបាន ហើយក៏ដេញចេញពី ក្លឹបរាត្រីនោះ ។
ប្រភពព័ត៌មានបានអោយដឹងថា មិនមានប៉ូលិសណា បានមកដល់ទីកន្លែងកើតហេតុឡើយចំណែកខាង អ្នកតំណាង Justin Bieber មិនបានផ្តល់ព័ត៌មានអ្វីឡើយ ៕
ដោយ ៖ លីលីប្រភព ៖ tmz