Justin Bieber កំពុងតែបន់ស្រន់អោយវីដេអូចម្រៀងរបស់គេកើនដល់ ១០០០ លានដងនៃការចូលទស្សនាលើ Youtube។
តារាវ័យ ១៨ ឆ្នាំរូបនេះបានចូលក្នុងសិល្បៈដំបូងជាមួយនិងបទចម្រៀងទោល Baby របស់ខ្លួនដែលទទួលបានការចួលទស្សនាជាង ៧០០ លានដងក្នុង Youtube ហើយពេលនេះកំពុងតែរំពឹងមើលថាតើវាអាចឡើងដល់ ១ ពាន់លានដងឬទេ។ បទចម្រៀងនេះជាបទចម្រៀងចាប់ផ្ដើមអាជីពរបស់គេដែលទទួលបានការគាំទ្រជាច្រើន ក៏ដូចជាទទួលបានការមិនពេញចិត្តជាង ២ លានសម្លេងផងដែរដែលសុទ្ធសឹងតែជាអ្នកប្រើប្រាស់បណ្ដាញ Youtube ព្រោះភាគច្រើនមនុស្សដែលមានវ័យជំទង់ និងជាបុរសច្រើនតែមិនចូលចិត្តសម្លេងដូចកូនង៉ែតយំ របស់តារារូបនេះ។
តែយ៉ាងណាតាំងពី ២០១០ មកដល់ថ្ងៃនេះវីដេអូចម្រៀង Baby របស់ Junstin Bieber ទទួលបានការចូលមើលច្រើនជាង ៧០០ លានដងរួចមកហើយ ដូចនេះសម្រាប់អ្នកដែលមិនចូលចិត្ត JB មុខជាត្រូវនិយាយសរសើរថាវីដេអូចម្រៀង Baby គឺជាវីដេអូចម្រៀងដែលទទួលបានការចូលមើលច្រើនជាងគេក្នុង Youtube ហើយបើនិយាយពី Fan របស់ JB ដែលភាគច្រើនជាសិស្សមធ្យមសិក្សាស្រីៗនោះប្រហែលជាត្រូវសរសើរដូចគ្នាថា ក្នុងប្រវត្តិសាស្រ្ត Youtube មិនដែលមានវីដេអូណា ដែលទទួលការUnlike ពីសំណាក់អ្នកប្រើប្រាស់ Youtube ច្រើនជាង ២ លាននាក់នោះទេ គឺមានតែវីដេអូចម្រៀងបទBaby នេះមួយគត់ដែលទទួលបានការ Unlike ច្រើនជាងវីដេអូណាៗទាំងអស់ ដែលមានចំនួនច្រើនជាង ២ លាន Unlike ហើយក៏ប្រហែលជា មិនមានវីដេអូណា ដែលអាចបំបែកឯកទក្កកម្មនេះបានដែរ។បើមើលទៅបទចម្រៀងនេះប្រសិនបើអាច ទទួលបានដល់ ១ ពាន់លាននៃការចូលមើលមែននោះប្រហែលជាវាត្រូវបានទទួលឯកទក្កកម្មពិភពលោក ២ ក្នុងពេលតែមួយហើយមើលទៅគឺវីដេអូដែលទទួលបានការចូលមើលច្រើនបំផុត និងទទួលបានការ Unlike ច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត Internetនិង Youtube៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinadialy