ក្រុងឡុងដ៍ៈក្រុម West Bromwich Albion បានឈ្នះការវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ បន្ទាប់ពីអវត្តមានរយៈពេល ២ ឆ្នាំដោយឡើងមក ជាមួយក្រុម Leeds United ក្នុងក្របខណ្ឌកំពូល នៅរដូវកាលក្រោយ បន្ទាប់ពីការប្រកួតស្មើ ២-២ នៅលើទឹកដីក្រុម Queens Park Rangers នៅថ្ងៃចុងក្រោយនៃការប្រកួតដ៏រំភើបមួយ ក្នុងក្របខណ្ឌ Championship ។

/

ការទទួលបាន ១ ពិន្ទុ គឺគ្រប់គ្រាន់ សម្រាប់ក្រុមរបស់លោក Slaven Bilic ដើម្បីធានាបានចំណាត់ថ្នាក់លេខ ២ នៅលីគអង់គ្លេសដំដាប់ទី២ បន្ទាប់ពីគូប្រជែង Brentford បានបាត់បង់ឱកាសរបស់ពួកគេ ដោយចាញ់ក្រុម Barnsley ក្នុងលទ្ធផល ២-១ ។

ក្រុម Brentford នឹងឈានទៅវគ្គ Playoff រួមជាមួយក្រុម Fulham និង Cardiff City ប៉ុន្តែក្រុម Nottingham Forest បានខកខានក្នុងការរកគ្រាប់បាល់បញ្ចូលទី ស្របពេលដែលក្រុម Swansea City បានដណ្តើមយកជ័យជម្នះចុងក្រោយរបស់ពួកគេ។

Leeds បានឈ្នះជើងឯក Championship ហើយធានាបានការវិលត្រឡប់មកកាន់ Premier League វិញ បន្ទាប់ពីអវត្តមាន ១៦ ឆ្នាំ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel News Asia