កាលពីថ្មីៗនេះ ធ្លាប់មានតារាម៉ូដែលចិនម្នាក់រួចមកហើយ បានប្រកាសជាសាធារណថា នាងធ្លាប់បានវះកាត់កែសម្ផស្សនៅកូរ៉េ ហើយនាងក៏បានបញ្ចេញរូបថតសកម្មភាព វះកាត់របស់នាងផងដែរ ។ ឥលូវនេះមានតារាសំដែងស្រីចិន ម្នាក់ទៀតហើយដែលបានបញ្ចេញ រូបថតសកម្មភាពវះកាត់ ដើមទ្រូងរបស់នាង ។
តារាស្រីម្នាក់នេះត្រូវបានគេស្គាល់ថា ជាតារាស្រីប្រចាំរឿងភាគចិនដ៏ល្បីមួយ ដែលនាឈ្មោះថា Lan Lang Wang ។ នាងបានប្រកាសទៅសាធារណៈថា នាងក៏ធ្លាប់បានវះកាត់កែសម្ផស្សផងដែរ ហើយកន្លែងដែលវះកាត់នោះគឺ ដើមទ្រូងរបស់នាង ។ នាងប្រាប់ថា ទំរាំតែបានដើមទ្រូងធំដល់សព្វថ្ងៃនេះនាងបានធ្វើការវះកាត់ និងថែទាំយ៉ាងដិតដល់ ដែលពេលនាងវះកាត់នោះ ចំណាយពេលអស់រយះពេល ១ ម៉ោង ។
ទស្សនិកជនជាច្រើន បាននិយាយថា ដោយសារតែនាង បានឃើញតារាម៉ូដែលស្រីម្នាក់នោះ ទទួលបានការចាប់អារម្មណ័ច្រើន បន្ទាប់ពីបង្ហោះរូបការវះកាត់ ទើបនាងធ្វើអញ្ចឹងដែរដើម្បី បានល្បីនិងគេតែនាង បដិសេធថា នាងគ្រាន់តែចង់បង្ហាញពីភាពក្លាហាន ដែលនាងហានប្រឈមមុខប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14