បើតាមប្រភពពត៌មាននាពេលថ្មីៗនេះ បានអោយដឹងថា តារាសម្តែងស្រី Hollywood ម្នាក់ដែលមានឈ្មោះថា  Katie  Holmes បានធ្វើការលែងលះជាផ្លូវការជាមួយ Tom Curise នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

width=482

គួរបញ្ជាក់ផងដែរថា គូស្នេហ៏មួយគូរនេះបានរៀបការជាមួយគ្នានៅប្រទេសអ៊ីតាលី ក្នុងអំឡុងឆ្នាំ២០០៦ ដែលក្រោយមកពួកគេមានកូនស្រីម្នាក់ឈ្មោះ Suri វ័យ​ ៦ ឆ្នាំ  បើយោងតាមសម្តីមេធាវីរបស់នាង Holmes បានប្រាប់ដល់ទស្សនាវដ្តី The People អោយដឹងថា ៖ រឿងទាំងអស់នេះ វាគឺជារឿងផ្ទាល់ខ្លួនរបស់នាង និងគ្រួសាររបស់នាង ហើយអ្វីដែលនាងនៅតែបន្តមានការព្រួយបារម្ភនោះ គឺថា កូនស្រីវ័យ ៦ ឆ្នាំរបស់នាងនិងទៅជាយ៉ាងណា។

width=485         Tom Cruise រួមទាំងភរិយា និង កូនស្រីវ័យ ៦ ឆ្នាំកាលមិនទាន់ចែកផ្លូវគ្នា

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់លោក Tom Cruise ក៏បានអោយដឹងថា Holmes មានសំណុំរឿងប្តឹងលែងលះនៅក្នុងដៃ ដែលជាហេតុធ្វើអោយ Tom Cruise មានការព្រួយបារម្ភទាក់ទងនិងកូនទាំងបីនាក់របស់គាត់។

ទន្ទឹមនិងការលែងលះលើកនេះ វាគឺជាការលែងលះលើកទី ៣ ហើយរបស់លោក Tom Cruise ។ដោយគាត់ធ្លាប់បានរៀបការចំនួនដល់ទៅ ២ ដងរួចទៅហើយ គឺជាមួយនាង Mimi Rogers និងនាង Nicole Kidman ដែលពួកគេគឺជាម្តាយរបស់ក្មេង ២ នាក់ផ្សេងទៀតនោះ។

width=485             រូបថតអាពាហ៏ពិពាហ៏ ដែលបានរៀបការនៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០០៦

បើនិយាយពីជិវិតសិល្បៈរបស់លោក  Tom Cruise វិញ ថ្មីៗនេះ  គាត់បានសម្តែងនៅក្នុងខ្សែភាពយន្តដែលមានឈ្មោះថា   Rock  Of Ages  ដែលគាត់បានទៅបើកសម្ពោធជាផ្លូវការនៅឯទីក្រុង London តែម្នាក់ឯង ដោយមិនមានប្រពន្ធទៅជាមួយ។

ដោយ ៖ រិទ្ធីប្រភព ៖ news.sky