តារាបរទេស ៖ បើតាមសេចក្តីរាយការណ៍ដែលបានផ្តល់ដោយគេហទំព័រសារព័ត៌មានកំសាន្តបរទេស បានអោយដឹងថា ម្តាយរបស់ Justin Bieber គឺលោកស្រី  Pattie Mallette បាននិយាយបញ្ជាក់ថាលោកស្រី ពេញចិត្តអនាគតកូនប្រសាស្រី គឺនាង Selena Gomez ។

width=475

គួរបញ្ជាក់ផងដែរថា លោកស្រី Pattie Mallette ដែលត្រូវជាម្តាយតារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber  បាននិយាយបញ្ជាក់បន្ថែមថា  ៖ លោកស្រីសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាធ្វើការលើកទឹកចិត្ត  ខណៈពេលដែលកូនប្រុសវ័យ ១៨ ឆ្នាំកំពុងមានទំនាក់ទំនងជាមួយនឹងតារាចម្រៀងស្រីល្បីឈ្មោះវ័យ ២០ ឆ្នាំ នាងSelena Gomez ។

width=477

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានស្រង់យកសម្តីលោកស្រី Mallette មួយចំនួនផ្សេងទៀត ដែលបាននិយាយបញ្ជាក់បន្ថែមថា ៖ តើអោយខ្ញុំអត់ពេញចិត្តនឹង Selena ម៉េចបាន បើនាងពិតជាមានភាពរួសរាយរាក់ទាក់ ស្រស់ស្អាត នឹងមានសន្តានចិត្តល្អថែមទៀតផងខណៈពេលដែលពួកគេទាំងពីរនាក់ គឺជាគូរស្នេហ៍ដ៏ល្អឥតខ្ចោះ នឹង សាកសមនិងគ្នាយ៉ាងនេះនោះ៕

ដោយ ៖ ពិសីប្រភព ៖ Europe