
ឧទ្យានជាតិបឹង Plitvice ស្ថិតនៅក្នុងតំបន់Lika នៃប្រទេសCroatia ឧទ្យាននេះគឺមានទីតាំងនៅជុំវិញភ្នំ Plješevica ភ្នំMala Kapela និង ភ្នំMedveđak ដែលជាផ្នែកមួយនៃតំបន់Dinaric Alps។ បឹង Plitviceមានសម្រស់ស្រស់ស្អាត មានពណ៌ខ្ញៀវ បៃតងចំនួន១៦ពណ៌ ដែលខណ្ឌចែកដោយរបាំងថ្មធម្មជាតិដែលមានស្ថិតនៅតំបន់ខ្ពស់។ ទឹកធ្លាក់ហូរកាត់បឹងនិងទឹកធ្លាក់ដ៏ខ្ពស់មានឈ្មោះថាVeliki Slap មានកំពស់ខ្ពស់៧០មែត្រ។ តំបន់បឹងPlitvice ជាកន្លែងដ៏ស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និង មានរុក្ខជាតិ និង ពពួកសត្វជាច្រើនរស់នៅក្នុងតំបន់នេះ។ អ្នកទេសចរណ៍អាចរីករាយជាមួយការដើរកំសាន្ត និង ឡើងភ្នំ តាមផ្លូវលំ និង ផ្លូវជាច្រើនទៀតបាន ឬ ជិះទូកកំសាន្តនៅលើបឹង។ ឧទ្យានជាតិនេះមានសណ្ឋាគារបី និង មានកន្លែងបោះជំរុំមួយ ម្យ៉ាងទៀត អ្នកទេសចរណ៍អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិកអ្នកភូមិ និង ទីក្រុងនៅជិតនោះ។








ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit