រូង Cathedral គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរទៅដោយទេសភាពប្រណិត ត្រជាក់ភ្នែក ចម្លែកអារម្មណ៍ដែលគ្របដណ្តប់លើផ្ទៃដី ៩គីឡូម៉ែត្រការេ មានទីតាំងស្ថិតនៅក្នុងប្រទេសញូវសេឡែន។
រូងភ្នំជាប់មាត់សមុទ្រនេះ ជាកន្លែងកម្សាន្ត និងជាកន្លែងសម្រាកលំហែកាយ ដ៏ទាក់ទាញ ពោរពេញទៅដោយទិដ្ឋភាពប្លែកៗ ដ៏ស្រស់ត្រកាល ដូចជា៖ ឆ្នេរខ្សាច់ពណ៌សក្បោះ ទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់ អមជាមួយនឹងទិដ្ឋភាព និង ខ្យល់អាកាសបរិសុទ្ធ នៅជុំវិញ ដ៏ស្រស់បំព្រងបង្កើតបានជាតំបន់ទេសចរណ៍ឋានសួគ៌ដ៏ពិសិដ្ឋអាចព្យាបាលអារម្មណ៍តានតឹង និងការនឿយហត់ បានយ៉ាងមានភាពប្រសិទ្ធិភាព។
ជាពិសេស ភ្ញៀវទេសចរ អាចចូលទៅក្នុងរូងភ្នំ ទស្សនា ទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតចេញពីរូងភ្នំ ទៅទិដ្ឋភាពខាងក្រៅ បានប្រកបដោយភាពទាក់ចិត្ត និងរ៉ូម៉ែនទិច៕
សូមទស្សនា វីដេអូ ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ doc.govt