Justin Bieber ពេលនេះគឺរួចខ្លួនពីទ្រុង និងខ្នោះដៃ មែនទែនហើយ ព្រោះព្រះរាជអាជ្ញា គេបានសម្រេចមិនចោទប្រកាន់ JB លើការប្រើហិង្សាមកលើអ្នកថតរូប Paparazzi កាលពីថ្ងៃទី ២៧ ឧសភា នោះទេ។
អ្នកថតរូប Paparazzi នោះបានប្ដឹងថា JB ទាត់គេហើយបានវាយ គេទៀតផង ប៉ុន្ដែដោយសារតែគ្មានភស្តុតាង ហើយសូម្បីតែមនុស្សដែលជាសាក្សីក៏ បានប្រាប់ដែរថាមិនបានឃើញ JB ប្រើប្រាស់ហិង្សាទៅលើអ្នកថតរូបនោះទេ។វាគ្មានទាំងភស្តុតាង ទាំងសាក្សី ហើយសូម្បីតែអ្នកថតរូបនោះក៏គ្មានត្រូវរបួសត្រង់ណានោះទេ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា គេមិនបានឃើញ JB ប្រើប្រាស់ហិង្សា វាយប្រហារមកលើអ្នកថតរូបនោះទេ គ្រាន់តែឃើញ JB រត់ដេញតាមហើយ អ្នកថតរូបនោះគេស្លន់ស្លោ រត់ដួលដោយខ្លួនឯងនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator