ជារៀងរាល់ថ្ងៃ នៅម៉ោងសិក្សាអំពីប្រវត្តិវិទ្យា តែងតែធ្វើអោយពួកសិស្សងងុយដេក។ ហេតុនេះគ្មានអ្វីពិបាកយល់ទេ នៅពេលពួកគេ ត្រេកអរដោយដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ។ អ្នកគ្រូប្រកាសចំពោះមុខសិស្សរបស់ខ្លួនោះ។

/

អ្នកគ្រូ៖ ប្អូនណាអាចឆ្លើយនឹងអ្នកគ្រូបាន  អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាម មុនពេលស្នូរជួងសាលាលាន់ឡើង។ ម៉េច សប្បាយចិត្តទេ? សិស្ស៖ ​សប្បាយចិត្តណាស់ អ្នកគ្រូ! សិស្សក្នុងថ្នាក់ ឆ្លើយព្រមគ្នា  ចំណោមនោះ សិស្សឈ្មោះចាន់ណា  ឆ្លើយដោយមានការជឿរជាក់ក្នុងចិត្តជាងគេ ព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត អាចឆ្លើយសំនួរដោយគ្មានពិបាក់។ អ្នកគ្រូ៖ ឃើញសិស្សសប្បាយចិត្ត  អ្នកគ្រូសើចញឹមៗ  រួចនិយាយថា៖ បើអញ្ចឹងចាំ ឆ្លើយណា អ្នកណានិយាយពាក្យមួយឃ្លាថា កុំសួរមាតុភូមិថា ត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ? សិស្សម្នាក់ឆ្លើយ៖ ជម្រាបអ្នកគ្រូសំដីនេះគឺលោកចន អេហ្វកេណ្ណីឌី ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិចជាអ្នកនិយាយ!

អ្នកគ្រូ៖ ល្អ..ល្អណាស់! នាងអាចចេញ ទៅផ្ទះបានហើយ! សំនួរបន្តគឺអ្នកណានិយាយពាក្យថាខ្ញុំមានសុបិនមួយ.....? សិស្សម្នាក់ទៀតឆ្លើយ៖ ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅ  សាសនាជនស្បែកខ្មៅឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ!អ្នកគ្រូ៖ ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ!ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឈ្មោះចាន់ណា ក្តៅក្រហាយ ស្រែកខ្លាំងៗ៖ អង្កាល់ទើបពួកគេ ព្រមបិទមាត់? អ្នកគ្រូភ្ញាក់ព្រើត៖  អ្នកណានិយាយ និង អ្នកណា? សិស្សឈ្មោះចាន់ណា ឆ្លើយចាក់បណ្តោយ៖ បាទ គឺប្រធានាធិបតី   អាមេរិកឈ្មោះ ប៊ីលគ្លិនតុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេបានហើយមែនទេ អ្នកគ្រូ?

ដោយ៖ វណ្ណៈប្រភព៖ khmerjoke