នៅក្នុងរដូវដែលពិភពលោក កំពុងនាំគ្នាបញ្ចេញម៉ូដែលសម្លៀកបំពាក់យ៉ាងច្រើនសន្ធឹកនេះ អ្នកក៏ប្រហែលកំពុងតាមរកម៉ូដដែលខ្លួនពេញចិត្ត ហើយបើទោះជាមិនបានទិញមកស្លៀកពាក់ អ្នកក៏អាចទស្សនាដើម្បីឱ្យដឹងថា ពិភពម៉ូដែល មានអ្វីខ្លះដែលថ្មី។សម្លៀកបំពាក់ដែលមានលក្ខណៈទាក់ទាញ ឆើតឆាយ ប្រកបដោយម៉ូដែលទាន់សម័យ គឺជាអ្វីដែលនារីទាំងឡាយចង់បាន សម្រាប់ប្រើប្រាស់ក្នុងរដូវក្ដៅ។ ដូច្នេះ យើងសូមណែនាំនូវម៉ូដែល​​ដ៏ស្រស់ស្អាតមួយចំនួនដែលជាផលិតផលរបស់ក្រុមហ៊ុនម៉ូដែល Nasty Gal ។បណ្ដាសម្លៀកបំពាក់របស់ Nasty Gal ខាងក្រោម គេឃើញមានម៉ូដែល មួយចំនួនដែលមិនអាចខ្វះបាន ក្នុងនោះមានដូចជាអាវ lace Shirt , ខោខ្លី និង denim ។ល។ ទាំងនេះ គឺសុទ្ធតែជាម៉ូដែលទាន់សម័យ និងមានតម្លៃទាបសមរម្យ។

/ដោយការប្រើប្រាស់នូវម៉ូដែល casual style ប្រកបដោយការពេញនិយម Nasty Gal នឹងធ្វើឱ្យរដូវក្ដៅនេះកាន់តែស្រស់ស្រាយ ជាមួយនិងម៉ូដែលបែប Street Styles ដ៏ទាក់ទាញ។

/ការប្រើប្រាស់ខោខៅប៊ោយខ្លីដាច់រហែក, អាវ lace Shirt ដ៏ប្លែកភ្នែក ឬ អាវ crop-top លើផ្ចិត ដ៏ស៊ិចស៊ី ក៏ជាចំណុចដែលធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍។

/អាវធំក្រៅ ដែលជារបស់មិនអាចខ្វះបានសម្រាប់បិទបាំងកំដៅព្រះអាទិត្យ ក្នុងរដូវក្ដៅ ក៏ត្រូវបានរចនាឡើងប្រកបដោយម៉ូដែល និងទាន់សម័យ។

/

អាវ​ខ្លី​លើ​ផ្ចិត ដែល​ពាក់​ជាមួយ​អាវ​ធំក្រៅ កំពុង​មាន​ការ​គាំទ្រ​ច្រើន​ពីសំណាក់​យុវវ័យ​។

width=443

/

រ៉ូបខ្លីលើ​ជង្គង់ពណ៌.ស និង​មួក​ធំពណ៌​ខ្មៅ ស័ក្ដិសម​ជាមួយ​នារី​ទន់​ភ្លន់ សុភាព​រាប​សា។

/

រ៉ូប​ឆែក​ធំត្រង់​ចង្កេះចំហៀង​ខាង​ស្ដាំ​ គឺ​ជា​ចំណុច​ទាក់ទាញ​ដ៏​សំខាន់​ បូក​រួម​និង​កាបូប​ខ្មៅ និងស្បែក​ជើង​ពណ៌​ខ្មៅ​រលោង ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​លេច​ធ្លោង​ក្នុង​ចំណោម​មនុស្ស​។​

ដោយ ៖ តារាប្រភព ៖ K14