ការសិក្សាស្រាវជ្រាវបន្ទាន់ ត្រូវបានដាក់ឲដំណើរការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការ ផ្ទុះឡើងនៃមេរោគ Ebola​ ដ៏ធ្ងន់ធ្ងរបំផុតនៅអាហ្រ្វិចខាងលិច ដោយរដ្ឋាភិបាល អង់គ្លេស រួមជាមួយនឹង Wellcome Trust ជាមួយនឹងទឹកប្រាក់សរុប ៦.៥ លានផោន។ // ក្រុមអ្នកជំនាញនៅទូទាំងសកលលោក កំពុងត្រូវបានស្នើរសុំឲប្រគល់សំណើរ ត្រឹមថ្ងៃទី៨ កញ្ញា សំរាប់ការផ្តើមគំនិត ដែលអាចជួយស្វែងរកវិធីសាស្ត្រក្នុងការ ទប់ស្កាត់ ការពារ និងព្យាបាលជំងឺនេះឲបានឆាប់រហ័ស។ ប្រធាន Wellcome លោក Jeremy Farrar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយ ថា៖ ភាពធ្ងន់ធ្ងរនៃការរាលដាលមេរោគ Ebola នៅអាហ្រ្វិចខាងលិចទាមទារឲមាន ការឆ្លើយតបជាបន្ទាន់ ហើយយើងជឿជាក់ថា ការស្រាវជ្រាវរកវិធីព្យាបាល អាចមាន ប្រសិទ្ធិភាពក្នុងការទប់ស្កាត់ និងព្យាបាលក្នុងកំឡុងពេលការផ្ទុះឡើងនាពេល បច្ចុប្បន្ននេះ។ វាគ្មានវិធីព្យាបាលជាក់លាក់ រឺក៏វ៉ាក់សាំងសំរាប់ Ebola​ ទេ ប៉ុន្តែ អង្គការសុខភាពពិភពលោក បានគាំទ្រការប្រើប្រាស់ផលិតផលដែលមិនបានធ្វើតេស្ត សាកល្បង ហើយក៏កំពុង សង្ឃឹមថានឹងមានការផ្គត់ផ្គង់ថ្នាំពិសោធន៏បានល្អប្រសើរ នៅចុងឆ្នាំនេះ។ អ្នកវិទ្យាសាស្រ្តប្រទេសអង់គ្លេស បាននិយាយកាលពីពេលថ្មីៗនេះថា៖ កន្លងមក មានមនុស្សរហូត ដល់ ៣០,​០០០ នាក់ ត្រូវការការព្យាបាល រឺវ៉ាក់សាំង ក្នុងពេលមាន ការផ្ទុះឡើងថ្មីៗ នេះ ដែលវាបានសំលាប់មនុស្សជាង ១,៣០០ នាក់។width=601

/

 

ប្រែសំរួលដោយ៖  មុន្នីប្រភព៖  news