តារាចម្រៀងប្រុស អាន គុណកូឡា ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ គួរសមក្នុងចង្កោមតារាចម្រៀងយុរវ័យ ។ តារាចម្រៀងរូបនេះ មានកេរ្ត៍ឈ្មោះល្បីល្បាញ បំផុតពេលចូលសិល្បៈ ដំបូងៗ ពិសេសបទចម្រៀង ដែលលោកបានច្រៀង ឆ្លងឆ្លើយជាមួយ តារាចម្រៀង ស្រីតូចត្រឡឹង លីអ៊ីវ៉ាធីណា ដែលកក្រើកអស់មិត្ត យុរវ័យនឹងត្រូវបានគេ ស្គាល់យ៉ាង ទូលំទូលាយថាលោក ជាតារាចម្រៀង មានសំលេងល្អ រូបសម្បត្តិសមរម្យ និង អត្តចរិកថ្លៃថ្នូរ មិនចេះបង្ករឿង ផ្ដេសផ្ដាស ។

សាងភាពល្បីល្បាញ មិនបានប៉ុន្មានផង លោកក៏រើកញ្ជើរដើរ ពីផលិកម្មមួយមក ផលិតមួយរហូតមកទើ នៅសាន់ដេ ដែលជាទ្រនំ មួយរឹងមាំទុកចិត្តបាន ពិសេសផលិតកម្ម មានធនធានថវិកា និងធនធាន មនុស្សសម្បូរបែប ដែលតារាចម្រៀង ស្រីក្នុងផលិតកម្មសុទ្ធ តែល្បីៗទៀតដែល អាចយិតយោងគ្នា ឆ្ពោះទៅរកភាព ល្បីល្បាញមិនលំបាក ។ ពិតជាដូចអ្វីដែល កូឡា រំពឹងទុកមែន ព្រោះការបើកឆាក នោះសាន់ដេ បានបើកទំព័រចម្រៀង របស់លោកដំបូង ជាមួយស្រីស្អាត សុខ ពិសី ធ្វើអោយ មានការគាំទ្រ ទ្វេដង ។

មិនបានប៉ុន្មានសាន់ដេ ក៏មានយុទ្ធនាការថ្មី គឺអោយតែ មានសមត្ថភាព សាន់ដេប្រមូល យកទាំងអស់ ដោយមកទាំង ខាន់ ជេម និង ឆាយ វីរះយុទ្ធ ទៀត ដែលធ្វើអោយផលិតកម្ម សម្បូរទៅដោយ ជើងខ្លាំងជាច្រើន តែនាំអោយ កូឡា ហាក់បាក់ស្រុត នូវការគាំទ្រជាច្រើន ព្រោះលោកមិនទាន់ មានសមត្ថភាពខ្ពស់ ដូចតារាចម្រៀងរៀមច្បង ក្នុងសាន់ដេទេ ពិសេស លោក ខេមរះ សិរីមន្ត ដែលជាកំពូលតារាចម្រៀង ប្រុសនៅទីនោះ ។

ប្រភពជិតដិតនឹង អាន គុណកូឡា បានខ្សឹបប្រាប់  Looking TODAY ថា លោក អាន គុនកូឡា កំពុងតែរៀបបង្វេច ត្រៀមដើរចេញពី សាន់ដេ ទៅរកផលិតកម្មថ្មីមួយ តែមិនទាន់រកបាននោះទេ ព្រោះបច្ចុប្បន្ន តារាចម្រៀងគរជើងគ្នា ហើយម្នាក់សុទ្ធតែ មានសមត្ថភាពពិសេស និងចំនុចទាក់ទាញ អោយមានការគាំទ្ររៀងៗខ្លួន ។ ម្យ៉ាងលោកមិនមាន សូវពេញចិត្តវត្តមាន ឆាយ វីរះយុទ្ធ ដែលកន្លងមកត្រូវ បានគេនិយាយថា មិនសូវត្រូវគ្នានោះទេ ព្រោះមានការកាច់កុង តាំងពីនៅផលិតកម្ម ចាស់ម្ល៉េះ ។

ប្រភពពីក្នុងផលិតកម្ម និយាយថាគ្មានរឿង បែបនេះទេ ព្រោះផលិតកម្ម មិនបានលាបពណ៍ អ្នកចម្រៀងល្បី រឺមិនល្បីទេ សំខាន់គឺការចេញ បទចម្រៀងគឺចែកគ្នា ម្នាក់ម្ដងព្រោះផលិតកម្ម មានតារាចម្រៀងច្រើន មិនអាចចេញមួយ អត់មួយ បានទេ។ លោក អាន គុណកូឡា មិនអាចទាក់ទង សុំអោយបំភ្លឺរឿងនេះ បានទេ LookingTODAY រង់ចាំការបកស្រាយ ពីលោកជានិច្ច ពីរឿងដែលលោកប្រុង វេចបង្វេចចោល សាន់ដេ ដោយសារតែ ឆាយ វីរះយុទ្ធ ៕

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល