ក្នុងការរៀបចំសំរាប់Olympic 2012 ខាងមុខ ក្រុមអ្នកស្ម័គ្រចិត្តក្នុងសំលៀកបំពាក់ ដ៏ចំលែកបំផុតបានទ្រាំទ្រជាមួយអាកាសធាតុ ខ្យល់ ភ្លៀងដើម្បីអំពាវនាវប្រជាជននៅអង់គ្លេសអោយចូលរួមបរិច្ចាគឈាមប្រកបដោយមនុស្សធម៌។
តាមអ្នកជំនាញសុខាភិបាលបរិមាណឈាមដែលបំរុងទុកនៅអង់គ្លេសត្រូវបានកើនឡើងជាង30% បើប្រៀបទៅនឹងចំនួនធម្មតាក្នុងរយះពេលប្រារព្ធបុណ្យអនុស្សារីយ៍សំរាប់ម្ចាស់ក្សត្រីយានី(Queen's Jubilee) និងOlympic នៅវិស្សមកាលនេះ។ ភ្ញៀវទេសចរណ៍ជាច្រើនបានមកប្រមូលផ្តុំគ្នានៅLondon ដើម្បីឆ្លើយតបនឹងសំណើរពីសេវាសុខាភិបាល ទន្ទឹមនឹងការកើនសំពាធលើមជ្ឈមណ្ឌលបំរុងឈាមរបស់ជាតិ។ ជាក់ស្តែងបរិមាណបំរុងឈាមសំរាប់ឈាមប្រភេទ O+ រឺ O- សព្ធថ្ងៃកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត។
បញ្ហាមួយទៀតចំពោះសេវាសុខាភិបាលគឺឈាមងាយនឹងខូច កោសិកាឈាមក្រហមគឺបាន35 ថ្ងៃនិងPlasma7 ថ្ងៃ។តាមឯកសារត្រួតពិនិត្យថ្មីៗនេះ បណ្តារមន្ទីរពេទ្យនៅអង់គ្លេសនិងWales ត្រូវការ7.000 ប្លោក(រង្វាស់ឈាម)ជារៀងរាល់ថ្ងៃហើយមួយប្លោកអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន3នាក់៕
ដោយ៖ និស្ស័យប្រភព៖ k14