ប្លែកៗ ៖ នៅពេលគេបង្ហោះរូបភាពនៃវីដេអូ របស់បុរសម្នាក់ដែលបានភ្លេចកូនសោ ក្នុងបន្ទប់សណ្ឋាគារស្នាក់នៅ របស់គាត់ ហើយគាត់បានអាក្រាតកាយ រូចដើរមកខាងក្រៅដោយអចេតនានោះ ត្រូវបានមនុស្ស ជាច្រើនមានការហួសចិត្ដយ៉ាងខ្លាំង ដោយចង់សើចបន្ដិច ចង់រិះគន់បន្ដិច ថាជាបុរសស្ទើរភ្លើង។

ការទទួលរូបភាពតាមរយៈកាមេរ៉ាក្នុងសណ្ឋាគារ ដែលចាប់យករូបភាពបុរសនោះ គេអាចសន្និដ្ឋានបានថា ដំបូងឡើយ បុរសនោះ ទំនងជាចង់យកចានអាហារ ដែលគាត់បរិភោគរូចរាល់ហើយ មកខាងក្រៅ។ ជាមួយនឹងសណ្ឋានភាពស្ងាត់ពុំមានមនុស្ស និងដោយគ្នានសម្រៀកបំពាក់ជាប់ខ្លួនគាត់ផងនោះ បុរសនោះ ក៏បានយកចានអាហារមកខាងក្រៅ ទុកសម្រាប់អោយអ្នកបំរើលើកយកទៅវិញ។

តែចៃដន្យអី ត្រឹមតែពីរជំហ៊ានចេញក្រៅបន្ទប់សោះ ស្រាប់តែទា្វបន្ទប់ណ្ឋាគារ បិទដោយខ្លួនវា។ ក្នុងសណ្ឋានភាព គ្នានសម្រ់បំពាក់ គាត់ត្រូវតែដើរមករកអ្នកត្រួតពិនិត្យសណ្ឋាគារ ទាំងខា្មសអៀន ដើម្បីអោយគេជួយចាក់សោឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ គេហាក់ពុំបានប្រាប់ពីទីកន្លែងពិតប្រាកដ របស់បុរសវ័យចំណាស់បន្ដិច ដែលបានកើតរឿងហេតុនេះទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ ប្រភព៖ dailymail