បុគ្គលិកស្ថានីយរថភ្លើងម្នាក់ត្រូវបានគេដេញចេញក្រោយពេដែលគេបានអង្គុយនៅកន្លែងធ្វើការហើយចាក់បទចម្រៀង Gangnam Style ច្រៀងបែប Parody កាឡៃជាបទចម្រៀងដែលច្រៀងរអ៊ូរទាំពីការងាររបស់គេ។/បុរសម្នាក់នេះបានមកជាមួយនឹងបទ Gangnam Style ដែលគាត់សរសេរដោយខ្លួនគាត់ផ្ទាល់គឺច្រៀងរអ៊ូពីភាពលំបាកនៃការងាររបស់គាត់ដូចជា ជួនកាលមិនបានទៅផ្ទះ ៣ ថ្ងៃជាប់គ្នាជាដើមជួនកាលប្រឹងធ្វើការពេកទៅបែជាត្រូវឈឺ ដេកផ្ទះ ៣ ថ្ងៃជាប់គ្នាក៏មាន។ខាងថ្នាក់លើទុកវាជាអំពើដែលមិនអាចទទួលយកបានក៏បានបណ្ដេញបុរសម្នាក់នេះចេញពីការងារតែម្ដង។ មើលទៅវាហាក់ដូចជាមិនសមតែបើតាមការស៊ើបបានអោយដឹងថាបុរសម្នាក់នេះទើបនឹងឈ្លោះជាមួយនឹងប្រពន្ធរបស់គេយ៉ាងខ្លាំង ហើយត្រូវមកធ្វើការ ស្រ្តែសបែបនេះទៀតទើបគាត់សម្រេចចិត្តថាបន្ធូរអារម្មណ៍ជាមួយនឹងបទមច្រៀងនេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ Rocketnews