យើងធ្លាប់បានដឹងដំណឹងម្តងរួចមកហើយថា G-Dragon មេក្រុមរបស់ Big Bang បានទទួលការគាំទ្រជាខ្លាំងជាមួយនិងអាល់ប៊ុមថ្មី ដែលមានឈ្មោះថា Coup De' Tate ។ នៅក្នុងអាល់ប៊ុមមួយនោះ មានបទមួយឈ្មោះថា Who You? ដែលបានមានព័ត៌មានថា ថតជាមួយនិងFan របស់ G-Dragon រហូតដល់ទៅ ១០០០ នាក់ ។
ថ្ងៃនេះ ការទន្ទឹងរង់ចាំរបស់ទស្សនិកជន បានជិតឈានចូលមកដល់ទី បញ្ចប់ហើយ ព្រោះថាG-Dragon ទើបតែប្រកាសព័ត៌មានថា វីដេអូចំរៀងសំរាប់បទ Who You? នឹងចេញអោយទស្សនិកជនទស្សនា នៅធ្ងៃទី ១៣ វិច្ឆិកា វេលាម៉ោង ៨ និង ៨នាទីយប់នេះហើយ ។
ហេតុផលដែល នាំអោយ G-Dragon រើសយកការចេញបទថ្មីនេះ នៅម៉ោង ៨ និង ៨នាទីនោះដោយសារតែលេខ ៨ គឺជាលេខសំណាងរបស់ G-Dragon ហើយក៏ជាថ្ងៃនិងឆ្នាំ ដែលខ្លួនគេកើតផងដែរគឺ ១៨ សីហា ១៩៨៨ ។ គួរបញ្ជាក់ផងដែរថា វីដេអូនេះចូលរួមថតដោយ អ្នកគាំទ្រ ១០០០នាក់ដែលថតនៅ Kintex ទីក្រុង Goyang កាលពីខែមុននេះ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop