ហុងកុង៖ តាមសេចក្ដីរាយការណ៍របស់ភ្នាក់ពត៌មាន BBC កាលពីថ្ងៃ ច័ន្ទបានអោយដឹងថា ទីក្រុងហុងកុង ត្រូវទទួលនូវគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ​​ Thphoonមួយ ដែលបានបក់បោក​មកលើទីក្រុងនេះ កាលពីយប់ថ្ងៃ ច័ន្ទ ក្នុងសប្ដាហ៍នេះ។width=455

តាមប្រភពពត៌មានដដែលបានអោយដឹងថា​ ដោយសារកម្លាំងខ្យល់បក់ខ្លំាងពេក ពោលគឺខ្យល់បក់ក្នុងកម្រិត ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះវាបាន ធ្វើអោយគាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការទទួលរងនួវការខូចខាតនូវផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងផងដែរ។width=455

តាមសេចក្ដីរាយណ៍ជាផ្លូវការណ៍របស់ពត៌មានជាតិ ហុងកុងបានអោយដឹងថា ត្រឹមរយៈពេល តែមួយយប់សោះ ដើមឈើរាប់ពាន់ដើម​ និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋរាប់រយខ្នងត្រូវបានដួលរលំ រណូករណែលលើគ្នា។ width=455បើតាមសេចក្ដីរាយការណ៍របស់ អាជ្ងាធរគ្រប់គ្រងគ្រោះមហន្ដរាយក្រុង ហុងកុងបានអោយដឹងថា មានចំនួនប្រជាជនប្រមាណជា​ ៧២ នាក់ហើយ ដែលត្រួវបានបញ្ជូនទៅកាន់មន្ទីពេទ្យ និងប្រមាណជា ២៥០ នាក់ទៀត ត្រូវជម្លៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាព។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលហុងកុង ក៏បានចេញសារមួយ ទៅកាន់ប្រជាជនហុងកុង ទាំងអស់អោយបានជា្របថា ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះខ្យល់ព្យុះនឹងបន្ដដល់យប់ថ្ងៃ អង្គារនេះ៕

ដោយ៖ ពេជ្យ អង្គារប្រភព៖ bbc