តារា ៖ Danielle O'Hara គឺជាតារាម៉ូដែលដែលមានប្រជាប្រិយភាពរយៈពេលប្រមាណ ៥ ឆ្នាំចុងក្រោយនេះ ដោយឡែកនាពេលថ្មីៗនេះ នាងមិនហ៊ានថតរូបអាក្រាតកាយណាមួយនោះទេ ស្របពេលដែលនាងបានធ្វើការវះកាត់ដើមទ្រូង។
គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភពសារព័ត៌មាន Dailymail ដែលបានចេញផ្សាយមិនបានប៉ុន្មានថ្ងៃនោះបានអោយដឹងថា នាង Danielle O'Hara ហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ាសាជាថ្មីម្តងទៀតហើយ ពោលគឺនាងហ៊ានថតរូបអាក្រាតកាយល្វែងលើ ខណៈពេលដែលការវះកាត់របស់នាងបានចប់សព្វគ្រប់ជាស្ថាពរ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា នាង Danielle O'Haraមកដល់សព្វថ្ងៃនេះ មានវ័យ ២៨ ឆ្នាំ ហើយក៏ជាម្តាយរបស់កូនៗដល់ទៅ ២ រូបផងដែរ។ គួររំឮកផងដែរថា នាង Danielle នាដើមឆ្នាំនេះបានទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ស្របពេលដែលលោកវេជ្ជបណ្ឌិតបានរកអោយឃើញថា នាងមានបញ្ហានៅត្រង់ដើមទ្រូង ពោលគឺ វាគឺជាអាការៈមួយដែលជារឿយៗ អាចធ្វើអោយដើមទ្រូងរបស់នាងហើមផងដែរ។

ស្របពេលដែលនាងបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់នោះ នាងបានសារភាពផងដែរថា នាងនឹងមិនហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ាក្នុងការថតរូបអាក្រាតកាយទៀតនោះទេ ក៏ព្រោះតែរាងកាយរបស់នាងមិនស្អាតដូចមុន ដោយឡែក នៅពេលដែលនាងបានធ្វើការវះកាត់រួច នាងបែរជាមានអារម្មណ៍សប្បាយចិត្តមែនទែន ស្របពេលដែលវាប្រកបទៅដោយភាពជោគជ័យ ហើយ នាប៉ុន្មានថ្ងៃមុននេះ នាងក៏បានថតរូបអាក្រាតកាយល្វែងលើសាជាថ្មី ក៏ដូចជា លើកដំបូង បន្ទាប់ពីធ្វើការវះកាត់រួច ប្រកបទៅដោយផ្លែផ្កា៕
ដោយ ៖ ពិសីប្រភព ៖ Dailymail