នារីៗ ទាំងអស់តែងតែ ចង់ទទួលបានការចាប់អារម្មណ៍ និងសេចក្តីស្រលាញ់  ពីមនុស្សនៅជុំវិញខ្លួន។ ជាពិសេស ពីមនុស្សប្រុស ដៃគូ មិត្តប្រុស ឬ ស្វាមី របស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគេ កាន់តែស្រលាញ់ និង ចូលចិត្តខ្លួន កាន់តែខ្លាំងឡើង។ តើមិត្តនារីៗ ទាំងអស់  មានវិធីយកឈ្នះ ឬ ពង្វក់ចិត្តបុរសៗ  ឱ្យចេះថ្នាក់ថ្នមខ្លួន ដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនអាចជួយមិត្តនារី ឱ្យសម្រេចសេចក្តីប្រាថ្នាបាន។

/

១/ រៀបចំសក់ឱ្យបានស្អាត មានរបៀបរៀបរយ មើលទៅសាមញ្ញ ប៉ុន្តែ ទាក់ទាញ។ មនុស្សចាប់ផ្តើមស្រលាញ់នារីម្នាក់   គឺចាប់អារម្មណ៍មុខគេសក់ និង មុខ។ ចំណុចទាំងពីរនេះ  សំខាន់បំផុតនៅពេល អ្នកចេញដើរទៅខាងក្រៅ។ ដូច្នេះ អ្នកត្រូវចេះ  រៀបចំសក់  ឱ្យស្អាត  មុននឹងអ្នកចេញទៅជួប នរណាម្នាក់ ជាពិសេស   មិត្តប្រុស។ ភាពស្រស់ស្អាត  មានរបៀបរៀបរយល្អ  គឺជាភាពទាក់ទាញដ៏មានប្រសិទ្ធិបំផុត អាចចង់មិត្តប្រុសរបស់អ្នក នៅក្បែរខ្លួនអ្នកជានិច្ច។

២/ អ្នកត្រូវតែយកកាបូបយួរដៃទៅតាមខ្លួនជានិច្ចនៅពេលអ្នកចេញទៅខាងក្រោមដើម្បីបង្ហាញពីការអារម្មណ៍ និង ភាពថ្លៃថ្នូររបស់អ្នក  តាមរយៈកាបូបយួរដៃនេះ។ ជាពិសេស  ត្រូវចេះជ្រើសរើស ពណ៌កាបូប ឱ្យស័ក្តិសមទៅនឹងសំលៀកបំពាក់ទើបមើលទៅកាន់តែមានភាពទាក់ទាញ។ដូច្នេះប្រុស ដែលនៅជុំវិញខ្លួនអ្នកនឹងយល់ឃើញថា អ្នកគឺជានារីម្នាក់ ដែលម៉ដ្ឋចត់ ថ្លៃថ្នូរ គួរឱ្យចាប់អារម្មណ៍ និង ជានារីម្នាក់ ដែលបុរសៗ ប្រាថ្នាចង់បាន។

៣/ បង្ហាញមិត្តប្រុសនូវជំនាញ់ ឬ ទេពកោសល្យមួយដែលអ្នកមាន ដូចជា៖ លេងហ្គី ច្រៀង ឬរាំអ្វីទាំងអស់នេះ  អាចធ្វើឱ្យអ្នកមានភាពលេចធ្លោជាងនារីផ្សេងៗ ទៀតហើយអ្នកនឹងក្លាយទៅជានារីដ៏ល្អ និង អស្ចារ្យម្នាក់ នៅក្នុងចិត្តមិត្តប្រុសរបស់អ្នក ជារៀងរហូត។

៤/ មិនត្រូវភ័យខ្លាច ឬ ទុកចិត្តនឹងខ្លួនឯង ប្រិសនបើអ្នកបាត់បង់ភាពទុកចិត្តលើខ្លួនឯង អ្នកនឹងបាត់បង់ ការចាប់អារម្មណ៍ពី  គូស្នេហ៍របស់អ្នក។ បុរសចូលចិត្ត នារីដែលមានភាពជឿជាក់ និងភាពសមត្ថភាព ដូចជាបុរសដែរ៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ ៥យ៉ាង ជួយឱ្យឡើងទម្ងន់ បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីងាយៗ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន ដោយធម្មជាតិ
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស

 

ដោយ៖ វណ្ណៈប្រភព៖ vice