ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាអ្នកនេសាទ ត្រូវបានរកអោយឃើញថា ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលរូបគាត់ បានប្រមាញ់បាននូវត្រីម្យ៉ាងដែលអោយឈ្មោះថា shortraker rockfish មានទម្ងន់ដល់ទៅជិត ២០ គ.ក ស្របពេលដែលអ្នកជំនាញបានអះអាងថា យ៉ាងហោចណាស់ វាមានអាយុដល់ទៅ ២០០ ឆ្នាំឯណោះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលអ្នកនេសាទរូបនេះ មានឈ្មោះថា Henry Liebman ជាពលរដ្ឋរស់នៅក្រុង Seattle រ ដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយគាត់បានប្រមាញ់ជាប់នូវត្រីមួយប្រភេទនេះ នៅឯឈូងសមុទ្ររដ្ឋ Alaska កាលពីថ្ងៃទី ២១ ចុងខែមិថុនាកន្លងទៅនេះ ពីជម្រៅទឹកប្រមាណជាង ៩០០ ហ្វឺត។
គួររំឭកផងដែរថា shortraker rockfish គឺជាប្រភេទត្រីម៉្យាង ដែលមានពណ៌សម្បុរ ពណ៌ទឹកក្រូច ឬក៏ពណ៌ក្រហម ដែលមានជីវិតរស់នៅ ក្នុងជម្រៅទឹកដល់ទៅ ២,៥០០ ហ្វឺត ក្នុងឈូងសមុទ្រ រដ្ឋ Alaska សហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Troy Tidingco ជាអ្នកជំនាញក៏ដូចជាអ្នកចាត់ការទូទៅមកពី នាយកដ្ឋានជីវចម្រុះ ( Department of Fish and Game ) អោយដឹងថា បើតាមការវិភាគរបស់គាត់ ត្រីមួយក្បាលនេះ គាត់ជឿជាក់ថា វាមានអាយុយ៉ាងតិច ២០០ ឆ្នាំ ដោយធ្វើការវិនិច្ច័យទៅលើចំនួនស្រកីដែលបានដុះនៅជិតឆ្អឹងត្រចៀករបស់វា៕
ដោយ ៖ ពិសីប្រភព ៖ yahoo