ស្រីស្អាត ៦រូប បានប្រារព្ធពិធីខួបកំណើត ដោយយកប្រធានបទទៅតាមទិដ្ឋភាពនៃជំនាន់រាជវង្សថាង មានឈ្មោះថា dream back to tang dynasty បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្ដាញអ៊ីនធឺរណែត។

/

ការ​រៀប​ចំ​របស់​ពួក​នាង ប្រកប់​ដោយ​ច្នៃ​ប្រឌិត

កម្រងរូបថតនេះ ត្រូវបានបង្កើតឡើងប្រកប់ដោយភាពច្នៃប្រឌិត និងបុរាណនិយម ហើយវាត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នា នៅពេញបណ្ដាញសង្គមរបស់ចិន។

ក្នុងសម្លៀកបំពាក់ជំនាន់រាជវត្សថាង បណ្ដាស្រីស្អាតនេះ បានបង្កើតឡើងវិញនូវទិដ្ឋភាពសួគ៌ា ក្បែរកូនជ្រោះមួយ ក្នុងភូមិ Xixin ក្នុងស្រុក Jongjia តំបន់ Wenzhou នៃខែត្រ Zhejiang ប្រទេសចិន។

/

នាង Zhou Yuanyuan អាយុ ៣០ឆ្នាំ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រង studio មួយ នៅ Wenzhou ឱ្យដឹងថា ៖ “កាលពីពាក់កណ្ដាលខែកញ្ញា នៅពេលនាងខ្ញុំបើកបរកាត់ជ្រលងភ្នំនេះ នាងខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើទិដ្ឋភាពដ៏ស្រស់ស្អាតរបស់វា។ ភា្លមនោះ នាងខ្ញុំគិតឃើញនូវសកម្មភាពដ៏អស្ចារ្យមួយ នោះគឺប្រារព្ធពិធីខួបកំណើត ដោយស្នើឱ្យអ្នកទាំងអស់គ្នា ប្រើប្រាស់សម្លៀកបំពាក់នៃជំនាន់រាជវង្សថាង”។

/

Zhou Yuanyuan និងប្អូនស្រីរបស់ខ្លួន បានសម្រេចចិត្តប្រារព្ធពិធីជប់លៀងទៅតាមគំនិតខាងលើ សម្រាប់ថ្ងៃខួបកំណើត។ អ្នកទាំងពីរ បានរៀបចំគម្រោង និងជញ្ជើញមិត្ត ៤នាក់របស់ពួកគេ មកចូលរួម។

/

ថ្ងៃទី ១២តុលា ស្រីស្អាតទាំង ៦រូប រួមនឹងជាងថតរូបពីរនាក់ បានធ្វើដំណើរទៅកាន់កន្លែងបានកំណត់ ដោយមានយកទៅជាមួយនូវឧបករណ៍ចាំបាច់គ្រប់គ្រាន់ សម្រាប់ពិធីជប់លៀងបែបសួគ៌ានេះ។ Zhou Yuanyuan ឱ្យដឹងថា ៖ “អ្នកទាំងអស់ នៅទីនេះ គឺសុទ្ធតែមានអាយុជាង ៣០ឆ្នាំ និងមានតែម្នាក់គត់ ដែលមិនទាន់មានគ្រួសារ”។

/

បណ្ដារូបថតរបស់ក្រុមស្រីស្អាតខាងលើ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយជាងម្នាក់ដែលស្និទ្ធនឹង Zhou Yuanyuan។ Zhou Yuanyuan ប្រាប់ថា ៖ “គាត់បានសុំយោបល់ពីពួកយើង មុននឹងបង្ហោះរូបថតទាំងនេះ។ ដោយមិនគិតច្រើន យើងក៏យល់ព្រម។ នាងខ្ញុំមិននឹកស្មានថា កម្រងរូបថតនេះ ត្រូវបានគេយកចិត្តទុកដាក់ដូច្នេះសោះ”។

/

យ៉ាងនេះក្ដី រូបថតទាំងនេះ ក៏ត្រូវមនុស្សខ្លះរិះគន់ផងដែរ ទាក់ទិននឹងស្រាក្រហម ឬសំរាមជាដើម។ អ្នកខ្លះបញ្ចេញមិត្តថា ៖ “ជំនាន់រាជវង្សថាង មានស្រាទំពាំងបាយជួទៅហើយឬ?”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ shanghaiist