ថៃ ៖ នាង Bua Nalinthip គឺជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿង Tra Barb See Chompoo ។ ទទ្ទឹមនឹងនេះផងដែរ ស្រីស្អាតរូបនេះក៏បានបើកបង្ហាញរឿងបេះដូង នៅក្នុងកិច្ចសម្ភាស៍នាពេលថ្មីៗនេះផងដែរ ។
៉៉ខ្ញុំមានរឿងភាគពីរប៉ុន្តែរឿងមួយគឺថតចប់ហើយុំ ខ្ញុំកំពុងបន្តថតរឿងថ្មី។ ចំពោះរឿងបេះដូងវិញ នៅលីវជាយូរណាស់មកហើយ ខ្ញុំបាននិយាយជាមួយមនុស្សម្នាក់យ៉ាងពិសេស ប៉ុន្តែយើងពីរនាក់នៅមិនទាន់ក្លាយជាគូស្នេហ៍ជាផ្លូវការនៅឡើយទេ ។ នាង Bua Nalinthip ឆ្លើយប្រាប់អ្នកកាសែត ។
តារាថៃនាង Bua Nalinthip បញ្ជាក់ទៀតថា មានមនុស្សម្នាក់ប្រាប់ខ្ញុំ ពួកយើងនឹងជោគជ័យគ្រប់យ៉ាងដែលយើងបានធ្វើប្រសិនបើពួកយើងនៅលីវ។ ជាការពិតណាស់ វាពិតជាមានន័យបែបនោះពិតមែន។ នៅពេលដែលពួកយើងមានមិត្តប្រុស វាគឺមិនមែនជារឿងល្អនោះទេ ប្រសិនបើពួកយើងផ្តោតលើការងារច្រើនជាងគាត់នោះ។ ហើយពេលនេះគឺជាពេលដែលប្រសើរបំផុតសម្រាប់ផ្តោតលើការងាររបស់ខ្ញុំឲ្យបានពេញទី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate