ពេលវេលាកន្លងទៅជាច្រើនឆ្នាំ ស្បែករបស់យើង នឹងបាត់បង់ជាតិខូលេជែន និងអ៊ីឡាស្ទីន ។ កត្តានេះធ្វើលេចចេញនូវស្នាមជ្រីវជ្រួញ។ ប៉ុន្ដែមិនថ្វីឡើយ យើងនឹងលើកយកការព្យាបាលបែបធម្មជាតិ ដែលមានប្រសិទ្ធភាពកាត់បន្ថយស្នាមជ្រីវជ្រួញ។

/

ប្រេងអូលាវ

ប្រេងអូលាវ គឺជាគ្រឿងផ្សំបែបធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ស្បែក ។ វាមានប្រសិទ្ធភាពផ្ដល់សំណើមដល់ស្បែក ព្រមទាំងជាតិខ្លាញ់សំខាន់ៗ ដែលមានប្រយោជន៍ដល់ស្បែក ។ យោងតាមការសិក្សាស្រាវជ្រាវ ចុះផ្សាយកាលពីឆ្នាំ ២០០១ ដោយទស្សនាវដ្ដី American College of Nutrition ការដាក់ប្រេងអូលាវចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក មានប្រសិទ្ធភាពកាត់បន្ថយ ស្នាមនៅលើស្បែក និងភាពជ្រួញ ។

ម្យ៉ាងទៀត ប្រេងអូលាវ អាចប្រើជាទឹកលាងជម្រះគ្រឿង Makeup នៅលើមុខរបស់អ្នកបានទៀតផង ។ ដូច្នេះ អ្នកក៏អាចម៉ាស្សាស្បែករបស់អ្នកជាមួយប្រេងអូលាវក៏បានដែរ ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេស លើបរិវេណណា ដែលមានបញ្ហាជ្រួញខ្លាំង ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Steptohealth