មានដែលគិតទេថាមានឆ្នេរសមុទ្ទដែលមានទឹកក្ដៅ? ស្ដាប់ទៅដូចជាមិនទំនង! តែនេះគឺជាការពិតដែលគេស្គាល់ថាជាឆ្នេរមួយនៅប្រទេស New Zealand ដែលមានចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រពីទីក្រុង Auckland។ Hot Water Beach ជាឈ្មោះដែលគេហៅតាមទឹកក្ដៅដែលផុសចេញមកពីក្រោមដី ហើយទីនេះទាក់ទាញភ្ញៀវមកលេងបានច្រើនជាង ១៣០ ពាន់នាក់ជារៀងរាល់ឆ្នាំ។ /អ្នកដែលមកលេងទីនេះភាគច្រើនគឺគេចូលចិត្តកាយខ្សាច់ដើម្បីអោយមានទឹកដែលក្ដៅៗកំដៅប្រមាណ ៦៥ អង្សាសេផុសចេញមក។ សម្រាប់ជនបរទេសខុសពីអាស៊ី គឺពួកគេចួលចិត្តរបៀបក្ដៅៗ ដូចជាការហាលថ្ងៃជាដើម ហេតុនេះហើយបានជា Hot Water Beach ក្លាយជាទីកន្លែងល្អបំផុតសម្រាប់សម្រាកបានទាំង ទឹកក្ដៅនិងមេឃក្ដៅ។/

ដោយ៖ វឌ្ឍនាប្រភពពី៖ odditycentral