នៅពេលដែលមនុស្សកាន់តែកើត និងកើនឡើងជាលំដាប់ប្រចាំថ្ងៃនេះបញ្ហាខ្វះទីលំនៅជាពិសេសក្នុងទីក្រុងគឺបានចោទជាបញ្ហាមួយ។ ដោយសារតែគេមិនសូវជាចូលចិត្តនៅទីដាច់ស្រយ៉ាលនិងមិនសូវជាចង់បង្កើតទីប្រជុំជនមួយថ្មី ព្រោះវាចំណាយពេលយូរនោះ មានមនុស្សមួយចំនួនបានគំនិតក្នុងការសាងសង់ផ្ទះលក្ខណៈជារូង និងនៅក្រោមដីជាដើម។ ខាងក្រោមនេះគឺជាផ្ទះចំនួន១០ ម៉ូដដែលគេសាងសង់វាក្នុងលក្ខណៈជារូងនិងនៅក្រោមដី៖១.Cave House នៅ Festus, Missouri
ផ្ទះនេះមានទំហំ ១៥០០០ ហ្វីតការ៉េដែលសាងសង់ក្នុងរូងមួយនៅតំបន់ Festus រដ្ឋ Missouri, USAជាផ្ទះរបស់ Curt និង Deborah Sleeper ផ្ទះនេះគឺជាផ្ទះមួយដែលមានរបស់របរប្រើប្រាស់ទំនើបទោះបីជាវាដូចជារូងភ្នំក៏ដោយ។
២. Malator នៅ Druidstone ប្រទេស Wales
សំណង់ផ្ទះនេះត្រូវបានគេចាត់ទុកជាសម្បត្តិអស្ចារ្សរបស់ប្រទេស Wales។
៣. Hidden House នៅ Lower Silesia ប្រទេស Poland
ផ្ទះមួយនេះត្រូវបានសង់ចុះទៅក្រោមដីនិងចេញប្លង់ដោយ KWK Promes គេរចនាវាអោយក្លាយជាផ្ទះដែលមានស្មៅដុះជុំជិតសូម្បីតែជណ្ដើ។
៤. The Underground House នៅអង់គ្លេស
ផ្ទះនេះត្រូវបានគេសាងសង់នៅកន្លែងដែលគេវាយថ្មកាលពីមុន ផ្ទះនេះមាន ២ ជាន់ចុះទៅក្រោមគឺជាស្នាដៃរបស់ John Bodger និងប្ដីប្រពន្ធ Phill និង Helen Reddy។
៥. Sedum House នៅ North Norfolk Coast, U.K.

ផ្ទះនេះត្រូវបានគេសង់ដោយមានជាន់ចុះទៅក្រោមដី ហើយរាល់ថាមពលគឺដើរដោយថាមពលព្រះអាទិត្យជាផ្ទះដែលល្អជាមួយបរិស្ថាន។
៦. Flower Petals នៅ Bolton, U.K.
ផ្ទះនេះត្រូវបានកសាងដោយ Gary Neville អតីតប្រធានក្រុម Manchester United ដែលបានសង់នៅ Bolton ជាផ្ទះដែលប្រើប្រាស់ថាមពលសមាស និងពន្លីព្រះអាទិត្យ និងសង់ចុះទៅក្រោមដីមានទំហំ ៨០០០ ហ្វីតការ៉េ។
៧. Stone Desert Home នៅ Greece

សំណង់ផ្ទះក្រោមដីនេះត្រូបានរចនាម៉ូដដោយ Deca ជាផ្ទះដែលល្អចំពោះបរិស្ថាន ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
៨. Estate Lättenstrasse នៅ Dietikon, Switzerland
ផ្ទះរបស់ ស្វីស នេះត្រូវបានរចនាប្លង់ដោយ Vetsch Architektur ដែលមានផ្ទះចំនួន ៩ តជាប់គ្នាមានសូម្បីតែទធ្លាចតរថយន្ត ហើយត្រូវបានគេដាក់ឈ្មោះថា Earth Houses។
៩. Hobbit Home នៅ Vals, Switzerland
ជាផ្ទះដែលរចនាម៉ូដដោយ Search និង Christian Muller។
១០. Cave Dwellings នៅ Kandovan, Iran
មើលទៅវាដូចជាសំបុកកណ្ដៀតែផ្ទះរូងភ្នំនេះមានចំណាស់ ៧០០ ឆ្នាំមកហើយ។
ដោយ៖ វឌ្ឍនាប្រភពពី៖ oddee