តាំងពីយូរមកហើយ គូស្វាមីភរិយាវ័យក្មេងនេះ បានយកចិត្តទុកដាក់ក្នុងការតុបតែងខ្លួន ឱ្យដូចគ្នា តាំងពីរង្វង់មុខ ម៉ូដសក់ និងសម្លៀកបំពាក់។ល។ បែបនេះហើយ ធ្វើឱ្យមនុស្សមិនតិចនោះទេ ច្រឡំថា ពួកគេជាកូនភ្លោះ។

/

កូន​កម្លោះ Alina Davis (ស្ដាំ) និងកូន​ក្រមុំ Alison Brooks

ដោយសារតែមានភាពដូចគ្នាដែលស្ទើរតែមិនគួរឱ្យជឿយ៉ាងនេះ ប្ដីប្រពន្ធវ័យក្មេង ជាជនជាតិរុស្ស៊ី គឺ Alina Davis និង Alison Brooks តែងត្រូវគេជឿថា ជាកូនភ្លោះ ឬក៏ជាមនុស្សស្រីស្រឡាញ់ស្រីដូចគ្នា។ តាមការពិត ពួកគេគឺជាគូស្វាមីភរិយាដែលស្រឡាញ់មនុស្សផ្ទុយភេទ ប៉ុន្ដែប្លែកត្រង់ថា ពួកគេចូលចិត្តតុបតែងខ្លួន ដូចគ្នា។

/

កម្លោះ Alina Davis មុន​នេះ ជា​កូន​ប្រុស​សុទ្ធ​សាធ ឈ្មោះ Dmitry Kozhukhov

កូនកម្លោះ Alina Davis ដែលមុននេះ គឺ Dmitry Kozhukhov អាយុ ២៤ឆ្នាំ កើតមកជាកុមារា ក៏ប៉ុន្ដែ ក្រោយមក Alina Davis ក៏សារភាពថា ខ្លួនជាមនុស្សស្រឡាញ់ ទាំងពីរភេទ។  Alina មានអារម្មណ៍ថា ពេញចិត្ត នៅពេលបានធ្វើជានារីភេទ ប៉ុន្ដែ Alina ក៏នៅតែចង់ទាក់ទាញនារីដទៃៗ ដោយសារតែកត្តាបុរសភេទ បង្កប់ជ្រៅក្នុងបេះដូង។

/

កម្លោះ Alina Davis ចូល​ចិត្ត​តុប​តែង​ខ្លួន ជា​នារី​ភេទ

ក្រៅពីរង្វង់មុខ Alina ក៏ទុកសក់ និងធ្វើសក់ តុបតែងខ្លួន និងស្លៀកពាក់ដូចទៅនឹងប្រពន្ធរបស់ខ្លួន គឺនាង Alison អាយុ ១៩ឆ្នាំ។ សម្រាប់ Alina ស្ដ្រីគឺជាភេទដែលមានសម្រស់ស្រស់ស្អាតស្រាប់ ប៉ុន្ដែប្រសិនបុរសដែលមានសម្រស់ដូចនារីភេទ នោះ វាគឺជាប្រការប្រសើរជាងទៅទៀត។

/

កូន​កម្លោះ បីកូន​ក្រមុំ

កាលពីខែឧសភាកន្លងទៅ Alina និង Alison បាននាំគ្នាទៅកាន់ការិយាល័យសមត្ថកិច្ចមូលដ្ឋាន នៅឯក្រុង Moscow ដើម្បីចុះឈ្មោះរៀបការ។ បើទោះជាទទួលបានការអនុញ្ញាត ប៉ុន្ដែ Alina និង Alison ត្រូវបានហាមមិនឱ្យស្លៀករ៉ូបអាពាហ៍ពិពាហ៍ដូចគ្នា ព្រោះថា វានឹងជះឥទ្ធិពលមិនល្អដល់សង្គម។

/

អត្ត​សញ្ញាណ​របស់ កូន​ក្រមុំ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ ប៉ុន្ដែ​នាង​មាន​រហ័ស​នាម​ថា Alison Brooks

យ៉ាងនេះក្ដី នៅក្នុងថ្ងៃរៀបការ អ្នកទាំងពីរ នៅតែសម្រេចចិត្ត ស្លៀករ៉ូបដូចគ្នា។ ពួកគេយល់ថា ពុំមានច្បាប់ណាមួយ ហាមមិនឱ្យគូស្វាមីភរិយាថ្មី ស្លៀករ៉ូបដូចគ្នានោះទេ។

/

Alina ឱ្យដឹងថា ៖ “យើងនឹងមិនមានភាពឯកានោះទេ ប្រសិនជួបបញ្ហាផ្នែកភេទ។ ខ្ញុំចង់ផ្ញើសារដល់បណ្ដា​គូស្នេហាដែលកំពុងមានបំណងរៀបការដូចយើងខ្ញុំ ប៉ុន្ដែ ភ័យខ្លាចមិនត្រូវបានគេអនុញ្ញាត។ ចូរយល់ថា ៖ ពួកគេមិនអាចបដិសេធចោលយើងបាននោះឡើយ”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail