តារាបរទេស ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានកំសាន្តបរទេស បានអោយដឹងថា Justin Bieber បាននិយាយបញ្ជាក់ថា ខ្លួនសង្ឃឹមនឹងមានភាពជោគជ័យមួយផ្សេងទៀត ពោលគឺ ក្នុងវិស័យសម្តែង។

គួរបញ្ជាក់ផងដែរថា កាលពីអំឡុងឆ្នាំ ២០១១ Justin ក៏ធ្លាប់បានចូលរួមសម្តែងរួចមកហើយនៅក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា CSI: Crime Scene Investigation ស្របពេលដែល Justin ខ្លួនឯងផ្ទាល់ បានដើរតួជាភា្នក់ងារស៊ើបអង្កេតសំងាត់ CSI ។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែម ដោយស្រង់យកនូវសម្តីរបស់Justin ដែលបានផ្តល់នូវកិច្ចសម្ភាសន៍ E! News នាពេលកន្លងទៅថា ៖ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើអ្វីច្រើនជាងនេះ ទាក់ទិនទៅនឹងការសម្តែង ខណៈ ពេលដែលទើបតែបានចូលរួមសម្តែងនូវខ្សែភាពយន្តបានខ្លះតែប៉ុណ្ណោះក្នុងអំឡុងឆ្នាំ ២០១១ បើសិនជាអាចខ្ញុំចង់ទទួលបានការគាំទ្រ ក៏ដូចជាភាពជោគជ៏យមួយផ្សេងទៀត ទាក់ទិននឹងវិស័យមួយនេះ ក្រៅពីជាតារាចម្រៀង៕
ដោយ ៖ ពិសីប្រភព ៖ Europe