មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយដោយ គេហទំព័រសារព័ត៌មានបរទេស singaporeseen កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីមេផ្ទះ ដែលត្រូវជាម្តាយកូនតូចពីររូប វ័យ ៤៦ ឆ្នាំ ជនជាតិកូរ៉េ ពិតជាបានធ្វើអោយមាន ភាពភ្ញាក់ផ្អើល ជាខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត ខណៈពេលដែលលោកស្រី បានវិវត្តន៍ខ្លួន មកក្លាយជានារីស្រស់ស្អាត ក្នុងរយៈពេលត្រឹមតែ ៣ខែ តែប៉ុណ្ណោះ ដោយធ្វើការសម្រកទម្ងន់បានដល់ទៅ ២០ គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយជនជាតិ កូរ៉េ វ័យ ៤៦ ឆ្នាំរូបនេះ មានឈ្មោះ Jung Da Yeon ។ ដោយឡែក ប្រភពសារព័ត៌មានដដែលក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោកស្រី Jung ពិតជាទទួលបានកេត្តិនាមជាខ្លាំង បន្ទាប់ពីលោកស្រីបានបង្ហោះរូបចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត។

យ៉ាងណាមិញ បើនិយាយពីយុទ្ធវិធី ដែលបានធ្វើអោយលោកស្រី ក្លាយជាស្រីស្អាតក្នុងរយៈពេលត្រឹមតែ ៣ ខែ ដោយសម្រកបាន ២០ គីឡូក្រាមនោះ ក៏ព្រោះតែលោកស្រីមានការតាំងចិត្តខ្ពស់ ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងធ្វើការតមអាហារអោយបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ស្តីពីការវិវត្តន៍ខ្លួនរបស់លោកស្រី ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖


ដោយ ៖ ពិសីប្រភព ៖ singaporeseen