កាលពីពេលកន្លងទៅនេះ Justin Bieber បានបង្កការភ្ញាក់ផ្អើលថ្មីមួយទៀត នោះគឺការស្ទាបដើមទ្រូងរបស់អ្នកគាំទ្រស្រីវ័យក្មេងម្នាក់ នៅចំពោះមុខកាមេរ៉ា និងទស្សនិកជន។
នៅពេលបានទស្សនារូបភាពនេះ អ្នកប្រាកដជាយ៉ាងថា ១០០% គឺ Justin Bieber មានបំណងស្ទាបសុដន់របស់ស្រីស្អាតម្នាក់នេះ ហើយមានអ្នកខ្លះថា ពួកគេប្រហែលជាមាន ទំនាក់ទំនងពិសេសជាមួយគ្នាទៀតផង ព្រោះថា ថ្វីបើត្រូវបាន Justin Bieber ស្ទាបចំកន្លែងរសើបបែបនេះ នាង នៅតែញញឹម និងធ្វើដូចមិនមានអ្វីកើតឡើង។
ក្រោយមក អ្នកតំណាងរបស់ Justin Bieber ថ្លែងថា វាគ្រាន់តែជាការចៃដន់ នៅពេលកំពូលតារាវ័យក្មេងនេះ ធ្វើការផ្លាស់ប្ដូរឥរិយាបថតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី ទស្សនិកជន និងអ្នកគាំទ្រនៅតែប្រាកដក្នុងចិត្តថា នេះមិនមែនជាកាយវិការចៃដន់នោះទេ។
រហូតមកដល់ពេលនេះ Justin Bieber នៅមិនទាន់មានប្រតិកម្មចំពោះការយល់ឃើញខាងលើតែនៅលើទំព័រ Twitter របស់ខ្លួន តារាចម្រៀងរូបនេះ បានសរសេរ ថា រយៈពេលកន្លងមកនេះ ខ្លួនដូចជាមានរឿងមិនល្អជាច្រើន ប៉ុន្ដែយ៉ាងនេះក្ដី Justin Bieber ប្រាប់ថា នឹងបកស្រាយពីបញ្ហាទាំងនេះ នៅក្នុងចម្រៀងរបស់ខ្លួន នាពេលក្រោយ។


ដោយ ៖ សីហាប្រភព ៖ k14