ព័ត៌មានកំសាន្តបរទេស ៖ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស ដែលទើបតែ បានចេញផ្សាយនាពេលកន្លងទៅ បានបញ្ជាក់អោយដឹងថា នាង Jodie Marsh ដែលជាតារាម៉ូដែល ស្រីល្បីឈ្មោះ ជនជាតិអង់គ្លេស នាពេលថ្មីៗនេះ នាងបានថតរូបអាក្រាតកាយអោយទស្សនាវដ្តី Zoo ។

គួរបញ្ជាក់ផងដែរថា នាង Jodie Marsh គឺជាតារាម៉ូដែលជនជាតិអង់គ្លេស ដែលកំពុងតែទទួលបាន ការពេញនិយម ក្នុងចំណោមមហាជនមួយចំនួន តាមរយៈរូបរាងស៊ិចស៊ីរបស់នាង។ លើសពីនេះទៅ ទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ថ្មីៗនេះ នាងបានបញ្ចប់ទំនាក់ទំនងស្នេហា ជាមួយនឹងអតីតមិត្តប្រុសរបស់នាង ខណៈពេលដែលគេស្នើសុំនាងរួមភេទ ស្របពេលដែលពួកគេ ទើបតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ទើបតែពីរសបា្តហ៍ប៉ុណ្ណោះ។

គួររំឮកផងដែរថា ទស្សនាវដ្តី Zoo គឺជាទស្សនាវដ្តីមួយកំពុងតែមានប្រជាប្រិយភាព ស្របពេលដែល ទស្សនាវដ្តីមួយនេះ បានអញ្ជើញតារាចម្រៀង ក៏ដូចជាតារាម៉ូដែលស្រីស៊ិចស៊ីៗ ជាច្រើន មកថតរូបអោយសឹងតែអាក្រាតកាយទាំងអស់ ក្នុងការធ្វើជាគ្របមុខនៃទស្សនាវដ្តីរបស់ខ្លួន៕
ដោយ ៖ ពិសិដ្ឋ ប្រភព ៖ Spy