បន្ទាប់ពីតារាចម្រៀង សួស វីហ្សា បើកចំហស្នេហា ជាសាធារណៈជាមួយតារាប្រុស ថមមី រួចមក​គេសង្កេតឃើញថា ទំនាក់ទំនងរវាងគូស្នេហ៏មួយគូនេះ កាន់តែមានភាពផ្អែមល្ហែម ជាមួយគ្នា។​

/

អ្វីដែលធ្វើឲ្យមហាជន មានការកោតសរសើរខ្លាំងនោះគឺ គូស្នេហ៏នេះ បានចាប់ដៃកសាងផ្លូវជីវិតរួមគ្នា ដោយខិតខំអស់ពីកម្លាំងញើសឈាមជាមួយគ្នា រហូតបានផ្ទះដ៏ស្កឹមស្កៃ និងរថយន្តមួយគ្រឿង យ៉ាងទំនើប។ ជាពិសេសជាងនេះទៅទៀត ពួកគេទាំងពីរ តែងតែមានពេលវេលា សម្រាប់សម្រាកលំហែកាយ តាមកន្លែងនានា ដើម្បីសាងអនុស្សាវរីយ៏ល្អៗទៀតផង។

/

ជាក់ស្ដែង ថ្មីៗនេះ សួស​​ វីហ្សា និង ថមមី បានទៅកម្សាន្តនៅឯទឹកដីប្រទេសថៃ គឺនៅលើឆ្នេរសមុទ្រដ៏ល្បី ភូកេត ជាមួយនឹងកម្រងរូបភាពជាច្រើនសន្លឹក ដែលពោរពេញដោយស្នាមញញឹម និងមានភាពផ្អែមល្ហែម រួមទាំងទេសភាពគួរឲ្យចាប់អារម្មណ៍ ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គូស្នេហ៏មួយគូនេះ ​មិនទាន់បានបង្ហើបពីដំណឹងល្អ ថានឹងចូលរោងជ័យ ថ្ងៃណានោះឡើយ។ ចាំមើលទាំងអស់គ្នាណា​!

/

/

/

/

/

/

 

អត្ថបទ៖ ចំរើន