ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង KCNA កាលពីថ្ងៃទី ៣០ កាក្កដា បានចុះផ្សាយរូបភាពនៃគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី ២៩កាក្កដា។
ប្រភពព័ត៌មាន KCNA បានអោយដឹងថា គ្រោះមហន្ដរាយធម្មជាតិនេះ បានបណ្ដាលអោយមនុស្សស្លាប់យ៉ាងតិច ៨៨នាក់ និងរបួសជាង ១៣៤នាក់។ គ្រោះទឹកជំនន់នេះ ក៏បានធ្វើអោយប្រជាជនកូរ៉េខាងជើងជាង ៦២,៩០០នាក់ បាត់បង់ទីជម្រកផងដែរ។
យោងតាមស្ថានភាពនៃទឹកជំនន់ គេមានការព្រួយបារម្ភថា គ្រោះធម្មជាតិនេះ អាចនឹងបន្ដធ្វើអោយមានផលវិបាកច្រើនជាងនេះទៅទៀត ក្នុងពេលខាងមុខ៕

ទឹកជំនន់ វាយប្រហារក្រុង Anju នៃខេត្ត Phyongan ខាងត្បូង






ដោយ ៖ សូរីយ៉ាប្រភព ៖ GD