ប្លែកៗ ៖ ជាការពិតណាស់ ការលើកឡើងដែលថា ឆ្កែកើតបានកូនតោ ស វាមិនមែនជាការពិតនោះទេ តែអ្វីដែលជាការពិតនោះគឺថា មេឆ្កែមួយក្បាលពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើជាម្តាយចិញ្ចឹម ដើម្បីបំបៅដោះដល់កូនតោ ស ដ៏កម្រមួយក្យាលនេះ ស្របពេលដែលមេរបស់វាពុំមានទឹកដោះគ្រប់គ្រាន់។

គួរបញ្ជាក់ផងដែរថា កូនតោពណ៌ស ដ៏កម្រមួយក្បាលនេះ ទើបតែបានចាប់កំណើតនៅសួនសត្វ Quanzhou ក្នុងប្រទេសចិន ។ លើសពីនេះទៅទៀត បើយោងតាមសេចក្តីរាយការណ៍ ដែលបានផ្តល់ដោយភ្នាក់ងារសារព័ត៌មានបរទេស Sky បានបន្ថែមថា អ្វីដែលជាភាពអស្ចារ្យ និងប្លែកនោះគឺ មេតោអាហ្រ្វិកដែលមានសម្បុរ ត្នោត-លឿង បែរជាបានផ្តល់កំណើតកូនតោដែលមានសម្យុរពណ៌ស ដ៏កម្រមួយនេះទៅវិញ។ ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ Sky