កាលពីពេលថ្មីនេះចិនបានប្រកាសខ្សែភាពយន្តថ្មីមួយរបស់គេដែលមានចំណងជើងថា Cold Warដែលមានការចួលរួមសម្ដែងពីសំនាក់តារាល្បីៗដូចជា Aaron Kwok, Leung Ka-fai, Aarif Lee និងEddie Peng ជាដើម។
ខ្សែភាពយន្តនេះត្រូវបានគេនិពន្ធជាសាច់រឿងដែលនិយាយពីការស្វះស្វែងក្នុងការប្រឆាំងអំពើពុករលួយក្នុងជួរដ្ឋរបស់ចិន ដែលថតនៅក្នុងទីក្រុង ហុង កុង។ ហើយក្នុងយុទ្ធនាការផ្សព្វផ្សាយខ្សែភាពយន្តនេះគេសង្កេតឃើញមានតារាជើងចាស់ជាច្រើនដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្តនេះដូចជា Andy Lau តារាក្នុងរឿងស្ដេចល្បែង និងរួមមានតារាជើងចាស់ជាច្រើនរូបទៀត។
Andy Lau បង្ហាញមុខក្នុងកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្ត
ខ្សែភាពយន្តរឿង Cold War នេះនឹងត្រូវបានចាក់បញ្ចាំងនៅទីក្រុង ហុង កុង នាថ្ងៃទី ១៣ តុលាខាងមុខនេះ ហើយគេសង្ឃឹមថាអាចនឹងចេញប្រលូកក្នុងទីផ្សារភាពយន្តអន្តរជាតិផងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ chinesefilms