ប្លែកៗ ៖ បទពិសោធន៍ថ្មី របស់ក្រុមមនុស្ស ដោយទទួលយកនឹងការរស់នៅស្រដៀងទៅនឹងបក្សី នោះគឺ ការរស់នៅក្នុងសំបុកមនុស្សដ៏ធំសម្បើម ដែលវាគឺជាការច្នៃប្រឌិតថ្មី ហើយប្លែករបស់វិចិត្រករ មកពីរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Jayson Fann នេះបើតាមការដកស្រង់ព័ត៌មាន ពីទំព័របរទេស Oddity ដែលទើបតែបានចេញ ផ្សាយកាលពីពេលកន្លងទៅ។


គួររំឭកផងដែរថា សំបុកមនុស្សដ៏ធំសម្បើមមួយនេះ មានឈ្មោះថា Spirit Nests ត្រូវបានធ្វើឡើងពីមែកឈើ ដែលបានមកពីព្រៃក្នុងស្រុក ហើយវាអាចរកជាវបាននៅ ឯ Big Sur Spirit Garden, an international arts ក៏ដូចជាមជ្ឈមណ្ឌលវប្បធម៌នៅBig Sur valley ឬលោកអ្នកអាចទៅទស្សនាដោយផ្ទាល់បាន ដោយបានដាក់តាំងបង្ហាញជាសាធារណៈ នៅឯរមណីយដ្ឋាន Treebones Resort ។

ជាមួយនឹងសិល្បៈនៃការច្នៃប្រឌិតសំបុកមនុស្សដ៏ធំមួយនេះ លោកអ្នកត្រូវចងចាំថា វាគ្មានផាសុខភាពដូចទៅនឹងបន្ទប់គេងរបស់អ្នកនោះទេ ពោលគឺ វាជាបទពិសោធន៍ថ្មីមួយ ដែលស្រដៀងបេះបិទ ទៅនឹងការរស់នៅរបស់បក្សី ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា សំបុកមនុស្សមួយអាចផ្ទុកមនុស្សបាន ៨ នាក់ ស្របពេលដែលវាមានតម្លៃចន្លោះពី៤,០០០ ទៅ២០,០០០ ដុល្លារ ហើយរាល់ប្រាក់ដែលមកពីការលក់នូវ Spirit Nests នេះ មជ្ឈមណ្ឌលសិល្បៈវប្បធម៌អន្តរជាតិ នៅ Big Sur Spirit Garden ៕
ដោយ ៖ ពិសីប្រភព ៖ oddity