គ្រោះថ្នាក់ ៖ របាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស (Sky)បានបង្ហាញអោយដឹងថា មានឧបទ្ទេវហេតុគ្រោះថា្នក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើស្ពាន Chavantes ក្នុងប្រទេសប្រេស៊ីល។

គួររំឮកផងដែរថា ឧបទ្ទេវហេតុគ្រោះថា្នក់ចរាចរណ៍មួយនេះបានកើតឡើង បន្ទាប់ពីរថយន្តដឹកទំនិញធន់ធំមួយគ្រឿង បុករថយន្តមួយផ្សេងទៀត នៅពីមុខដែលបានបើកហើយឈប់មិនដឹងមូលហេតុ ភ្លាមៗនោះ ក៏នាំអោយរថយន្តដឹកទំនិញធន់ធំមួយគ្រឿងនោះ ងាកក្បាលជ្រុលទៅបុកបង្កាន់ដៃស្ពាននឹងសំយុងក្បាលអើតចូលទឹកតែម្តង។
ទន្ទឹមនឹងឧបទ្ទេវហេតុមួយនេះ អ្នកបើកបររថយន្តធន់ធំមួយគ្រឿងនេះ គឺលោក Aguinaldo da Silva ត្រូវបានភ្នាក់ងារមានសមត្តកិច្ចធ្វើការជូយសង្គ្រោះ នឹងត្រូវរកអោយឃើញថា គាត់មិនមានរបួសធ្ងន់ធ្ងរអីណាស់ណានោះទេ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ទីប្រភព ៖ Sky