មានបុរសម្នាក់ មកពីស្រុកឆ្ងាយដាច់ស្រយាល! ថ្ងៃមួយ នៅក្នុងវត្ត មានកម្មវិធីបុណ្យមួយនៅពេលល្ងាច  លោកយាយ លោកតា ចាស់ៗ  និង យុវវ័យ ជាច្រើននាក់  បាននាំគ្នាទៅរៀបចំកម្មវិធីបុណ្យ។

width=456

បន្ទាប់មក ពួកគាត់ បានជជែកគ្នាលេងយ៉ាងសប្បាយ! លើកលែងតែបុរសម្នាក់ ដែលមិននិយាយស្ដី ជាមួយគេសោះ!

លោកយាយម្នាក់ក៏សួរ៖ ណែ៎! ក្មួយប្រុស! មកជជែកលេង  នឹងគេទៅ! កុំនៅ  អង្គុយតែម្នាក់ឯងអញ្ជឹង!

បុរសនោះឆ្លើយ៖ ទេ..! យាយ..! បើខ្ញុំនិយាយ តែមួយម៉ាត់! គេថាខ្ញុំឈ្លើយ!

យាយម្នាក់ទៀត និយាយ៖ មកក្មួយ យាយ មិនប្រកាន់នឹងក្មួយទេ!

បុរសនោះ ចាប់ផ្ដើមនិយាយ៖ បាន បើអញ្ជឹង! អញ! និយាយហើយ ហងអែង!ចាំស្ដាប់ អញ!

យាយម្នាក់ក៏លាន់មាត់៖ យី! អានេះ! ឈ្លើយមែន!

យាយម្នាក់ទៀត ក៏និយាយកាត់៖ កុំថាៗ ឱ្យគ្នាអី! យើងទាំងអស់គ្នាទេ  ជាអ្នកសុំឱ្យគេនិយាយ!

បុរសនោះ និយាយ៖ អើ!!! និយាយដូច មីកញ្ចាស់នេះ! បានត្រឹមត្រូវ..!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke