លោកប្រធានក្រុមហ៊ុនម្នាក់ កំពុងដេកលក់ស្កប់ស្កល់ តែនៅសុខៗក៏មមើនិយាយចេញមកខ្លាំងៗ ម្នាក់ឯងឡើងថា៖ លោកប្រធាន៖ អូននៅក្មេង ហើយស្អាតខ្លាំងណាស់ ... បងស្រឡាញ់អូន! អូនគឺជីវិតរបស់បង ... បងនឹងលែងមីប្រពន្ឋ មុខកញ្ចាស់របស់បងនោះចេញ ដើម្បីមករួមរស់ជាមួយអូនវិញ ។ ភ្លាមៗនៅពេលលោកប្រធាន ភ្ញាក់ដឹងខ្លួនឡើងមកឃើញប្រពន្ឋកំពុងងើបអង្គុយសម្លឹង មកកាន់លោកស្ទើរចង់ស៊ីសាច់ហ៊ុតឈាម ...។

ដោយដឹងច្បាស់ថា ខ្លួនប្រហែលមមើនិយាយរឿងរាវកាលពីថ្ងៃហើយខ្លាចប្រពន្ឋប្រើ អំពើហឹង្សា គាត់ក៏ធ្វើពុតជាដេកលក់ទៅវិញ ។ មួយសន្ទះក៏ធ្វើជាមមើ និយាយចេញមកម្តងទៀត លោកប្រធាន៖ ហ៊ឹះ! អូនឯង កុំចង់មកពង្វក់បង អោយសោះ! យ៉ាងណាក៏បង មិនក្បត់ប្រពន្ឋចាស់ របស់បងដាច់ខាត ។ ប្រពន្ឋលឺដូច្នេះញញឹម និយាយរអ៊ូតែម្នាក់ឯងឡើង៖ ប្រពន្ឋ៖ ល្អចេះកែខ្លួនទាន់ កុំអីច្បាស់ ជារឿងធំមិនខាន !
ដោយ៖ វណ្ណៈប្រភព៖ khmerjoke