អ្នកជំនាញ៖ ពិតប្រាកដណាស់! ប្អូនអាចឆ្លងជំងឺរើមពីដៃគូ តាមរយៈការថើបជញ្ជក់មាត់គ្នា។ បើទោះបីជាអ្នកជំនាញជឿជាក់ថា ការថើបជញ្ជក់មាត់គ្នា ធ្វើឱ្យមនុស្សប្រឈមទាបនឹងការឆ្លងវីរុសក៏ដោយ ប៉ុន្ដែសម្រាប់មនុស្ស ដែលមានការដាច់រហែក ឬដំបៅនៅនឹងមាត់ ប្រឈមនឹងឱកាសខ្ពស់នៃការឆ្លងវីរុសនេះ អំឡុងពេលថើបជញ្ជក់មាត់គ្នា។

/

អ្វីដែលអាចធ្វើឱ្យប្អូនភ្លាត់ស្នៀតឆ្លងជំងឺកាមរោគនោះគឺថា ប្អួនមិនអាចដឹងគ្រប់ពេលវេលាថា ដៃគូរបស់ប្អូន មានផ្ទុកជំងឺកាមរោគ ឬក៏អត់នោះទេ។ បើទោះជាប្អូន មិនបានឃើញរោគសញ្ញានៃជំងឺកាមរោគលើដៃគូរបស់ខ្លួនក៏ដោយ ក៏ប៉ុន្ដែមនុស្ស ដែលមានផ្ទុកជំងឺកាមរោគនេះ អាចចម្លងមកប្អូនបានគ្រប់ពេលវេលា នៅពេលថើបជញ្ជក់មាត់គ្នា។

ជំងឺកាមរោគ អាចចម្លងបានតាមរយៈការរួមភេទគ្រប់ប្រភេទ រួមទាំងការួមភេទដោយប្រើមាត់ផងដែរ។ មាត់ ប៉ះនឹងប្រដាប់ភេទ អាចបណ្ដាលឱ្យឆ្លងរាលដាលជំងឺកាមរោគជាច្រើនប្រភេទ រួមទាំងវីរុស HIV ផងដែរ ពោលគឺឆ្លងពីដៃគូ ដែលផ្ដល់ឱរ៉ាល់សិច(រួមភេទដោយប្រើមាត់) ឬភាគី ដែលទទួលឱរ៉ាល់សិច។ ដូច្នេះដៃគូបុរស ដែលទទួលឱរ៉ាល់សិចពីស្រ្ដី គួរតែប្រើប្រាស់ស្រោមអនាម័យ ហើយដៃគូនារី ដែលទទួលឱរ៉ាល់សិចគួរប្រើ Dental Dam។ ហើយដៃគូណាម្នាក់ ដែលធ្លាប់រួមភេទពីមុន គួរធ្វើតេស្ដរកជំងឺកាមរោគ៕ 

ពិនិត្យឡើងវិញដោយអ្នកស្រីគិលានុប្បដ្ឋាយិការ Julia Brown Lancaster, ខែមករា ឆ្នាំ ២០១៥

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Kidshealth