អ្នកដឹកនាំ​រឿង​ម្នាក់ និយាយ​ទៅ​កាន់​ចាងហ្វាង​ផលិតកម្ម​របស់​ខ្លួន​ថា លោក​ចាងហ្វាង​ខ្ញុំ​មាន​ដំណឹង​ពិសេស​២​ចង់​ប្រាប់​លោក ដែល​មួយ​ជា​ដំណឹង​ល្អ និង​ មួយ​ជា​ដំណឹង​អាក្រក់ ដំណឹង​នេះ​វា​ទាក់ទង    នឹង​រឿង​ថ្មី​របស់​យើង ដែល​ទើបនឹង​ថត​ចប់ កាលពី​ម្សិលមិញ​នេះ តើ​លោក​ចង់​ស្តា​ប់រឿង​មួយ​ណា​មុន?

/ចាងហ្វាង៖ រឿង​ល្អ​មុន​ចុះ អ្នកដឹង​នាំ​រឿង៖ រឿង​ល្អ​នោះ​គឺ រឿង​ថ្មី​របស់​យើង​ត្រូវ​បាន  ច​ន​ស៊ី​ណា​ចូល​ចិត្តខ្លាំង​ណាស់ គេ​ចូល​ចិត្ត​រហូត​ដល់​មិន​ព្រម​លែង​សោះ ។​ ចាងហ្វាង៖ ហ្ហូ! ល្អ ល្អ​ណាស់ ពិតជា​ល្អ​មែន វា​ច្បាស់​ជា​ល្បី​មិន​ខានទេ!! ចុះ​ដំណឹង​អាក្រក់​វិញ​នោះ​ !!!អ្នកដឹកនាំ​រឿង៖ ច​ន​ស៊ី​ណា គឺជា​ឆ្កែ​របស់ខ្ញុំ​ ចាងហ្វាង៖ អុញ !!!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke