មានស្ត្រីម្នាក់ ត្រូវប្តីបោះបង់ចោលដោយសារ ប្តីទៅមានប្រពន្ឋចុង នាងឈឺចាប់ណាស់ ដើរទៅលើស្ពានមួយស្ងាត់ ដើម្បីសំលាប់ខ្លួន នៅពេលនោះ ស្រាប់តែនាងបានឃើញដបមួយ អណ្តែតមក នាងក៏រើសដបនោះ រួចបើកឆ្នុកចេញមក ស្រាប់តែមានអារក្ខមួយចេញមក ពីក្នុងដប។អារក្ខ៖ អរគុណដែលនាង បានដោះលែងខ្ញុំដើម្បីតបស្នងសងគុណនាងវិញ ខ្ញុំនឹងឱ្យក្តីប្រាថ្នាដល់នាង៣ ប៉ុន្តែរាល់ក្តីប្រាថ្នានីមួយៗ ប្តីរបស់នាងត្រូវទទួលបានលើសនាង២ដង។
ស្ត្រី៖ ហេតុអ្វី បានជាអញ្ចឹង? អារក្ខ៖ ព្រោះនេះជាការរៀបចំរបស់ទេវតាអារ័ក្សឆ្លើយ ។ ស្ត្រី៖ ខ្ញុំចង់បានលុយ ១លានដុល្លារ ស្រាប់តែលុយ ១លានដុល្លារ ស្ថិតក្នុងដៃរបស់នាងភ្លាម តែនៅខាងប្តីរបស់នាងទទួលបាន ២លានដុល្លាលើសនាងទៅទៀត អារក្ខ៖ នាងអាចសុំប្រាថា្នទី ២បន្តទៀត ស្ត្រី៖ ខ្ញុំសូមរបស់ដែលមានតំលៃលើសគេ លើលោកនេះ ស្រាប់តែមានពេជ្រ ១គ្រាប់យ៉ាងធំ នៅចំពោះមុខនាង ហើយប្តីរបស់នាងក៏បានទទួលពេជ្រ ១គ្រាប់ធំលើសនាងទៅទៀត។ នាងក៏បន្តសុំ នូវបំណងប្រាថ្នាទី ៣ ស្ត្រី៖ សូមឱ្យខ្ញុំភ័យលួសព្រលឹង ប៊ិះនឹងស្លាប់!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke