ព្រោះតែត្រូវការលុយ ចោរម្នាក់ឈ្មោះ Arthur Bundrage រស់នៅទីក្រុង New York សហរដ្ឋអាមេរិចបានសំរេចចិត្តមកធនាគារដើម្បីជំរិតយកលុយ។ គេក៏បានទៅជិតកន្លែងបេឡាលេខ១ នៃសាខាធនាគារមួយ ហើយនិយាយជំរិតទារយកប្រាក់ចំនួន ២ម៉ឺនដុល្លារ។
ដោយមើលឃើញចោរមិនមានអាវុធ ហើយមិនមានសកម្មភាពអ្វីគួរឲ្យភ័យខ្លាចខ្លាំង អ្នកគិតលុយនោះក៏បានយកលុយតែបន្តិចប៉ុណ្ណោះដាក់ចូលក្នុងថង់ ហើយប្រគល់ឲ្យចោរ។ ទទួលបានលុយហើយ ចោរនោះក៏បានប្រញាប់ប្រញាល់ចាកចេញទៅ។ ប៉ុន្តែបន្តិចក្រោយមក ចោរនោះក៏បានវិលត្រលប់មកធនាគារម្តងទៀតគោលបំណងមកចង់បានលុយថែម ព្រោះចំនួនលុយដែលទទួលបានមុននេះមិនគ្រប់ ២ម៉ឺនដុល្លារ។ ជាលទ្ធផល ចោរម្នាក់នេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីប៉ូលិស៕

ដោយ៖ សិលាប្រភព៖ K14