នៅក្នុងព្រឹតិករណ៍ឧទ្ទេសនាមផលិតផលថែរក្សាសក់ Vajazzle តារាបង្ហាញម៉ូដវ័យក្មេងរបស់អង់គ្លេស Amy Childs បានបង្ហាញឈុតសម្លៀកបំពាក់ថ្លា ស្ដើង ដែលអាចមើលឃើញដល់សាច់ស្រស់ខ្ចី។

មិនមែនមានតែ Amy Childs នោះទេ កាលពីមុនមានតារាមួយចំនួនក៏ធ្លាប់ប្រើប្រាស់ប្រភេទសំលៀកបំពាក់នេះ ចូលរួមក្នុងកម្មវិធីផ្សេងៗផងដែរ។ ជាការពិតណាស់ ឈុត jumpsuit ដែលមានលក្ខណៈស្ដើង ថ្លា បែបនេះ កំពុងតែមានការពេញនិយមពីសំណាងពួកតារាបរទេសដែលមិនចេះខ្មាសអៀន។

width=454

កំពូលតារាបង្ហាញម៉ូដ និងជាតារាទូរទស្សន៍ នាង Amy Childs ស្លៀកឈុត jumpsuit  បង្ហាញសាច់។ ឈុតខាងលើនេះ មើលទៅដូចជាមិនមានភាពសិចស៊ីប៉ុន្មាននោះទេ ព្រោះវាស្រដៀងទៅនឹងតុក្ដាកូនក្រមុំតែប៉ុណ្ណោះ។

width=459

ដើមទ្រូងរបស់នាង ត្រូវបានបិតបាំងដោយគ្រាប់ crystal ដែលអាចជួយកាត់បន្ថយភាពសិចស៊ី។

width=457

ចំណែកតារាចម្រៀង Nicki Minaj ក៏ធ្លាប់ប្រើឈុត jumpsuit នៅក្នុងកម្មវិធីមួយកាលពីឆ្នាំ ២០០៩។

width=463

រីឯ Katie Price​ ក៏ធ្លាប់ប្រើឈុតបែបនេះ ប៉ុន្ដែនាងហាក់ដូចជាបិទបាំងបានច្រើន។

width=470

Jennifer Lopez ក៏មិនខុសពី Amy Childs នោះដែរ ដែលបានប្រើឈុតដ៏សិចស៊ីបែបនេះ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ American Music Awards លើកទី ៣៩ កាលពីឆ្នាំទៅ Jennifer Lopezក៏បានធ្វើអោយទស្សនិកជនត្រូវក្ដៅភ្នែកដោយសារតែឈុត jumpsuit ។

width=473

width=450

សម្លៀកបំពាក់របស់ Lady Gaga សំដែងនៅលើឆាក Met Ball 2010 មានលក្ខណៈស្រដៀងនឹង jumpsuit របស់ Jennifer Lopez។

width=470

រហូតមកទល់ពេលនេះ ឈុត jumpsuit ដែលមានលក្ខណៈថ្លា ស្ដើង និងសិចស៊ីបំផុត នៅតែជាសម្លៀកបំពាក់របស់ Britney Spears ដែលនាងបានពាក់កាលពីឆ្នាំ ២០០៤ នៅពេលថតក្លីប Toxic។ ឈុត jumpsuit នេះ កំពុងត្រូវបានតារាបរទេសនិយមប្រើប្រាស់ជាហូរហែរ ក្នុងការចូលរួមព្រឹតិករណ៍សំខាន់ៗ

ទោះជាយ៉ាងនេះក្ដី ឈុត jumpsuit នេះ មានភាពសមស្របចំពោះតែតារាបរទេសប៉ុណ្ណោះ វាមិនសមស្របជាមួយប្រទេសកម្ពុជានោះឡើយ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing